ព័ត៌មាន

ក្រុមហ៊ុន Huawei មានកំណើនការនាំចេញស្មាតហ្វូនពិភពលោកនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩

នៅក្នុងការស្រាវជ្រាវចេញពី Strategy Analytics (SA) មានការទម្លាយថា ទីផ្សារស្មាតហ្វូនពិភពលោកគឺមានការកើនឡើង 2% ខណៈពេលដែលយើងមើលឃើញថាវាមានការធ្លាក់ចុះរយៈពេលពីរឆ្នាំជាប់គ្នាមកនេះ។ តាមការបញ្ជាក់របស់ SA ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺមានការកើនឡើងទៅលើអាជីវកម្មរបស់ខ្លួនសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះដែលមានការលក់ស្មាតហ្វូនបានចំនួន 66.7 លានគ្រឿងដែលមានចំណែកទីផ្សារ 18.2%  និងកំនើន 29% ។

 image

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei គឺលក់ស្មាតហ្វូនបានត្រឹមតែ 51.8  លានគ្រឿងដែលមានចំណែកទីផ្សារត្រឹមតែ 14.4% ប៉ុណ្ណោះ។ តួរលេខនៃការលក់នេះគឺមានការបញ្ចូលគ្នាទាំង Huawei  និង Honor ។ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺនៅចំណាត់ថ្នាក់លេខ ១ ដែលមានការនាំចេញស្មាតហ្វូន 78.2  លានគ្រឿងដែលមានចំណែកទីផ្សារ 21.3% និងការកើនឡើង 8%ថែមទៀត។ ក្រុមហ៊ុន Apple គឺមានលេខ ៣ ដែលមានការនាំចេញស្មាតហ្វូនចំនួន 45.9 លានគ្រឿងដែលមានចំណែកទីផ្សារ 12.4%  និងមានការធ្លាក់ចុះ 3% ។

image

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនជាច្រើនរបស់ចិនដូចជា Xiaomi, Oppo និងក្រុមហ៊ុនជាច្រើនទៀតក៏មានការធ្លាក់ចុះទៅលើកំណើនប្រចាំឆ្នាំរបស់ខ្លួនថែមទៀត។ របាយការណ៍ចេញពី Canalys សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Huawei គឺមានកំនើន 66% សម្រាប់ទីផ្សារស្មាតហ្វូនរបស់ចិន ហើយនេះគឺជាក្រុមហ៊ុនផលិតស្មាតហ្វូនតែមួយគត់នៅក្នុងប្រទេសចិនដែលមានកំណើនអាជីវកម្មរបស់ខ្លួននោះ៕