ព័ត៌មាន

ក្រុមហ៊ុន Microsoft ព្រមានអំពីការវាយប្រហារជាច្រើនទៀតពី BlueKeep RDP ក្នុងការពង្រាយមេរោគ CoinMiner Malware – សូមធ្វើការ Patch ឥឡូវនេះ!

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ជម្រុញអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការ patch ទៅលើចន្លោះប្រហោងនៃ BlueKeep RDP vulnerability ដែលអាចបណ្តាលអោយមានការវាយប្រហារជាច្រើនទៀតកើតឡើង។ សម្រាប់ចន្លោះប្រហោងនៃ Bluekeep exploit នេះអាចធ្វើការចែកចាយមេរោគ Malware ជាច្រើនបាន។

image

នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ អ្នកស្រាវជ្រាវសុវត្ថិភាព Kevin Beaumont រកឃើញនូវការវាយប្រហារ RDP attacks ដែលអាចធ្វើអោយគាំងទៅលើម៉ាស៊ីនបាន។ Marcus Hutchins ដែលជាអ្នកវិភាគម្នាក់និយាយថា ក្រុមហេគឃ័រអាចប្រើប្រាស់ចន្លោះប្រហោងនៅលើ Bluekeep vulnerability ក្នុងការតម្លើងនូវមេរោគ Monero Cryptocurrency បាន។

image

image

Bluekeep(CVE-2019-0708) គឺមានភ្ជាប់ជាមួយនឹងចន្លោះប្រហោងនៅលើ RCE vulnerability ដ៏មានគ្រោះថ្នាក់សម្រាប់សេវាកម្ម Remote desktop services ដែលអនុញ្ញាតអោយហេគឃ័រធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនដែលមានចន្លោះប្រហោងនេះបានដោយគ្មានការអនុញ្ញាតនោះទេ។ វាអាចនឹងមានការជ្រៀតចូលទៅលើម៉ាស៊ីនជាច្រើនលានគ្រឿងនៅពេលនេះផងដែរ។ ក្រុមហ៊ុន Microsoft ក៏ជម្រុញអោយអ្នកប្រើប្រាស់របស់ខ្លួនធ្វើការ patch ទៅលើចន្លោះប្រហោងនេះផងដែរ៕