ព័ត៌មាន

តើអ្វីជា Cyber Security?

សម្រាប់បដិវត្តន៍នៃបច្ចេកវិទ្យានៅក្នុង Cybersecurity អនុញ្ញាតអោយយើងអាចធ្វើរឿងដ៏អស្ចារ្យជាច្រើនដែលយើងធ្លាប់បានស្រម៉ៃកាលពីពេលមុននេះ។ កុំព្យូទ័រ និងបច្ចេកវិទ្យាបានជម្រុញទៅលើព្រំដែននៃគំនិតរបស់មនុស្ស និងរបៀបដែលមុខងារនៃសង្គមមាននៅក្នុងពេលបច្ចុប្បន្ននេះ។

image

ចាប់ពីស្មាតហ្វូនទៅកាន់រថយន្តដែលគ្មានមនុស្សបើក ពិភពលោកនេះបានក្លាយជាការភ្ជាប់ទំនាក់ទំនងបានកាន់តែច្រើនឡើងៗ និងមានទាំងផលល្អ និងផលអាក្រក់។ បច្ចេកវិទ្យាជាច្រើនក៏មានការដាក់បញ្ចូលទៅក្នុងការងាររស់នៅប្រចាំថ្ងៃរបស់យើងដូចជាផ្នែកធនាគារ ហាងទំនិញ និងការរំលែកថែមទៀតដែលនេះគឺធ្វើអោយមានហានិភ័យនៃឧក្រិដ្ឋកម្មទៅលើអ៊ីនធឺណិត និងការវាយប្រហារនៅលើអ៊ីនធឺណិត។

image

សម្រាប់ព័ត៌មានជាច្រើនដូចជាព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានធនាគារ អាសយដ្ឋាន និងលេខទំនាក់ទំនងគឺជាព័ត៌មានសំខាន់ដែលទាមទារអោយមានការការពារពីអ្នកដែលព្យាយាមចង់បានវា និងប្រើប្រាស់វានៅក្នុងផ្លូវអាក្រក់ណាមួយនោះ។

ការអនុវត្តន៍ទៅលើផ្នែក Cybersecurity នេះគឺជាការការពារទៅលើទិន្នន័យពីការវាយប្រហារជាច្រើនទាំងនៅលើ Network, ឧបករណ៍ ឬកម្មវិធីនាៗ។ Cybersecurity គឺមានការកើនឡើងខ្លាំងស្របដែលវាមានការវាយប្រហារជាច្រើនទៅលើក្រុមហ៊ុន និងអ្នកប្រើប្រាស់ដើម្បីលួច និងចូលទៅយកព័ត៌មានសម្រាប់ការលក់ បំផ្លាញ និងជំរិតទារប្រាក់សម្រាប់ទិន្នន័យសំខាន់ទាំងនោះ។

វាអាចធ្វើអោយមានបញ្ហានៅក្នុងអាជីវកម្ម និងការបំផ្លាញទៅលើការរស់នៅប្រចាំថ្ងៃថែមទៀតប្រសិនបើទិន្នន័យទាំងនោះមានការបែកធ្លាយនោះ។ ដូចនេះ ការអនុវត្តន៍ទៅលើ Cybersecurity នេះគឺជារឿងដែលសំខាន់បំផុត ហើយនឹងត្រូវបន្តពង្រឹងជាបន្តទៀត៕