ព័ត៌មាន

ស្មាតហ្វូន Huawei Mate 30 Series ចេញលក់ជាផ្លូវការហើយនៅប្រទេសហ្វីលីពីន

នៅថ្ងៃទី ៩ ខែវិច្ឆិកាក្នុងព្រឹត្តិការណ៍សម្ពោធនៅ SM City North Edsa ប្រទេសហ្វីលីពីនក្រុមហ៊ុន Huawei បានដាក់បង្ហាញជាផ្លូវការនូវម៉ូឌែល Huawei Mate 30 និង Huawei Mate 30 Pro 4G របស់ខ្លួនជាផ្លូវការ។ ស្មាតហ្វូនទាំងនេះឥឡូវអាចរកបាននៅតាមហាង Huawei experience stores និងហាងលក់បន្តជាច្រើនទៀតរបស់ Huawei ទូទាំងប្រទេសនេះ។

image

នៅថ្ងៃទី ២៨ ខែតុលាក្រុមហ៊ុន Huawei ហ្វីលីពីនចាប់ផ្តើមកម្ម៉ង់ទុកមុននូវម៉ូឌែល Huawei Mate 30 រហូតដល់ថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខនេះ។ Huawei Mate 30 មានទំហំ 8GB RAM+128GB មានតម្លៃ P34,990 ($685) ហើយស្មាតហ្វូន Mate 30 Pro ដែលមានទំហំ 8GB RAM+256GB គឺមានតម្លៃ P50,990 ($998) ។

image

ស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro បំពាក់ដោយ Kirin 990។ ស្មាតហ្វូន Huawei Mate 30 មានអេក្រង់ទំហំ 6.62 និង Mate 30 Pro មានទំហំ 6.53-inch horizon ដែលមានគែមកោងដល់ទៅ 88 ដឺក្រេ។ ស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro បំពាក់ដោយថាមពលថ្ម 4200mAh និង 4500mAh រៀងៗខ្លួនដែលអាចបញ្ចូលថ្មបានតាមរយៈបច្ចេកវិទ្យា Huawei SuperCharge 40W SuperCharge និងគាំទ្រការសាកថ្មលឿនឥតខ្សែ 27W ថែមទៀត។ សម្រាប់បច្ចេកវិទ្យា Reverse wireless charging  ក៏មានការពង្រឹងផងដែរ៕