ព័ត៌មាន

NOKIA 8.2 នឹងបង្ហាញខ្លួននៅដើមខែធ្នូខាងមុខនេះជាមួយនឹងកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ

សម្រាប់ព័ត៌មានលម្អិតនៃស្មាតហ្វូន Flagship ដែលមានតម្លៃសមរម្យរបស់ក្រុមហ៊ុន Nokia Mobile ពេលនេះមានការបែកធ្លាយសារជាថ្មីម្តងទៀតហើយ។ ការបែកធ្លាយជាច្រើនគឺចេញពី Nokia Anew ដែលជាប្រភពចែកចាយព័ត៌មានទុកចិត្តបានរបស់ក្រុមហ៊ុន Nokia ។ ស្មាតហ្វូន Nokia 8.2 ស៊េរីថ្មីនេះនឹងមានកាមេរ៉ាខាងក្រោយ 4 គ្រាប់។

image

សម្រាប់ព័ត៌មានលម្អិតនៃកាមេរ៉ា និងការឌីស្សាញរូបរាងរបស់កាមេរ៉ានៃស្មាតហ្វូននេះគឺមិនទាន់មានការបង្ហាញនោះទេ ប៉ុន្តែតាមការបញ្ជាក់ពី Nokia Anew មានការលើកឡើងថា កាមេរ៉ានេះនឹងមានរូបរាងមូល និងជាប្រភេទស្មាតហ្វូន 5G ផងដែរ។ ការប្រកាសបង្ហាញស្មាតហ្វូននេះប្រហែលជាធ្វើឡើងនៅដើមខែធ្នូនេះ។

image

Nokia Anew មានការលើកឡើងថា ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងមុខងារ Waterproof, Wireless Charging និងអេក្រង់ OLED ថែមទៀត។ តម្លៃរបស់ស្មាតហ្វូននេះប្រហែលជា €500 ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ Nokia 8.2 ។

• ម៉ូឌែល: 4G / 5G

• ម៉េមូរី: 8/256 GB

• បន្ទះឈីប: 5G enabled Snapdragon 7XX

• កាមេរ៉ា: ខាងក្រោយ 4 គ្រាប់

• កាមេរ៉ាខាងមុខ: 32 MP, pop-up

• OS: Android 10

• តម្លៃ: €500