ព័ត៌មាន

WP Hardening – WordPress Security Plugin ឥតគិតថ្លៃដែលអាចធ្វើការ Audit ទៅលើប្រព័ន្ធសុវត្ថិភាពនៅលើ WordPress របស់អ្នក

សម្រាប់អ្នកប្រើប្រាស់ WordPress ដំបូងៗប្រហែលជាមិនទាន់ដឹងអំពីសុវត្ថិភាពទៅលើ WordPress របស់អ្នក។ អ្នកដែលមិនយល់អំពីបញ្ហាសុវត្ថិភាពនេះប្រហែលជាគិតថានេះគឺជារឿងធម្មតា ហើយមិនសូវខ្វល់នោះទេ។ ពេលនេះ យើងនឹងធ្វើការបង្ហាញនូវ WordPress Plugin ដែលអាចធ្វើការដំណើរការដោយក្រុមហ៊ុន Astra Security ។

image

WP-hardening គឺជាដំណោះស្រាយទៅលើ one-click solution ដើម្បីធ្វើការធានាទៅលើសុវត្ថិភាពនៅលើ WordPress របស់អ្នក។ WP-Hardening អាចធ្វើការការពារទៅលើសុវត្ថិភាពនៅលើ WordPress របស់អ្នក។ សម្រាប់ WP-Hardening នេះមានភ្ជាប់ជាមួយនឹង Package ដែលងាយស្រួលក្នុងការប្រើប្រាស់ ការសន្សំសំចៃពេលវេលា និងការពារទៅលើ WordPress របស់អ្នកថែមទៀត។

image

WP-Hardening អាចធ្វើការតម្លើងនៅលើ WordPress plugins directory បាន។ អ្នកអាចធ្វើការ Audit ទៅលើវេបសាយរបស់អ្នកដោយគ្រាន់តែចុចនៅលើ “Start a new audit” ហើយលទ្ធផលនឹងមានការបង្ហាញនៅលើ Dashboard នេះ៕