ព័ត៌មាន

Honor V30 នឹងបង្ហាញខ្លួននៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខនេះ

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ផ្សាយផ្ទាល់នៅប្រទេសចិន លោក George Zhao ប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Honor និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Honor នឹងប្រកាសបង្ហាញស្មាតហ្វូនស៊េរី 5G របស់ខ្លួនគឺ Honor V30 នៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខនេះនៅទីក្រុងប៉េកាំងប្រទេសចិន។

image

តាមការបញ្ជាក់របស់ប្រភពមុននេះ ស្មាតហ្វូន Honor V30 5G នឹងមានអេក្រង់ dual punch-hole និងបន្ទះឈីប Kirin 990 (5G) ។ Honor V30 5G មានកាមេរ៉ាខាងក្រោយ ៤​ គ្រាប់ដែលមានទំហំ 60MP main + 20MP ultra wide-angle + 8MP telephoto + ToF ។ ស្មាតហ្វូន V30 និង V30 Pro មានកាមេរ៉ាខាងមុខ 32MP selfie + portrait ។

image

ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងមានថាមពលថ្មទំហំ 4200mAh ជាមួយនឹងបច្ចេកវិទ្យា 40W Huawei SuperCharge និង 15W wireless charging ។ សម្រាប់ព័ត៌មានផ្សេងទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ប្រកាសនៅឡើយទេ៕