ព័ត៌មាន

ការអាប់ដេត ANDROID 10 សម្រាប់ NOKIA 9 PUREVIEW និង NOKIA 8.1 នឹងដំណើរការនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ

ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global បានលើកឡើងអំពីការអាប់ដេត Android សម្រាប់ស្មាតហ្វូន Nokia 9 PureView និង Nokia 8.1 ។ សម្រាប់ការអាប់ដេតទៅកាន់ Android 10 នៅលើស្មាតហ្វូន Nokia 9 Pureview គឺជិតរួចរាល់ដែលត្រូវនឹងចេញផ្សាយឆាប់ៗនេះហើយ។

image

image

លោក Juho ធ្វើការបង្ហោះរូបភាពមួយដែលបញ្ជាក់ថា Android 10 V5.138 ដែលមានទំហំ 1448.8 MB នឹងនាំយកនូវមុខងារជាច្រើនដូចជា UI, system navigation, new notifications, dark theme និងជាច្រើនទៀតសម្រាប់ Android 10 នេះ។​វាអាចនឹងចំណាយពេលវេលា​ ៣ ទៅ ៤ សប្តាហ៍ទៀតក្នុងការតេស្តមុនពេលដែលវាចេញផ្សាយជាសាធារណៈនោះ៕