ព័ត៌មាន

NOKIA TA-1208 ឆ្លងកាត់វិញ្ញាបនបត្រ BT

ស្មាតហ្វូន Nokia ស៊េរីថ្មីដែលមានលេខម៉ូឌែល TA-1208 ទើបតែឆ្លងកាត់នូវវិញ្ញាបនបត្រ BT SIG ។ ស្មាតហ្វូនេះនឹងភ្ជាប់មកជាមួយនឹង Bluetooth 4.2 ហើយនេះគឺជាប្រភេទស្មាតហ្វូនដែលមានតម្លៃសមរម្យឬក៏អាចជាប្រភេទ Feature Phone ថែមទៀត។ សម្រាប់លេខ software version​របស់វាគឺ​ 0.1922.10.02 ដែលលេខនេះគឺស្រដៀងគ្ានទៅនឹងលេខរបស់ Nokia features phones រួមមាន 800 Tough ឬ 2720 flip នោះ។ សម្រាប់​ hardware version របស់វាគឺ HW 0141 ។

image

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ភាគច្រើនបញ្ចេញនូវ Feature phone ថ្មីរបស់ខ្លួនជាមួយនឹងស្មាតហ្វូនថ្មីជាច្រើនម៉ូឌែល។ សម្រាប់លេខម៉ូឌែលរបស់ស្មាតហ្វូន Nokia នេះអាចជា Nokia 8.2, 5.2, 2.3 ឬ Feature Phone ផងដែរ។ យើងត្រូវធ្វើការរង់ចាំសិនព្រោះវត្តមានរបស់ទូរស័ព្ទនេះអាចនឹងបង្ហាញខ្លួននៅមុនថ្ងៃបុណ្យណូអែល៕