ព័ត៌មាន

NOKIA 2720 FLIP ពណ៌ក្រហមថ្មីដ៏ស្រស់ស្អាតអាចរកទិញបានហើយនៅលើ Amazon ក្នុងប្រទេសអាល្លឺម៉ង់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រកាសថា ទូរស័ព្ទ Nokia 2720 Flip ពណ៌ក្រហមថ្មីដ៏ស្រស់ស្អាតនៅលើហាង Amazon នៅក្នុងប្រទេសអាល្លឺម៉ង់។ ទូរស័ព្ទនេះបង្ហាញខ្លួននៅលើទំព័ររបស់ Amazon ដែលមានតម្លៃ €99 ។ Nokia 2720 Flip ពិតជាមានរូបរាងស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។ សម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជាវិញនោះ Nokia 2720 Flip នេះគឺមានតម្លៃ $89 តែប៉ុណ្ណោះ។

image

NOKIA 2720 Flip នេះមានការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងធន់ក្នុងការប្រើប្រាស់បំផុតដោយសារតែតួខ្លួនរបស់ទូរស័ព្ទនេះផលិតឡើងពីប៉ូលីកាបូណាត (Polycarbonate) ដែលរឹងមាំបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក។ ទូរស័ព្ទនេះមានរូបរាងតូចយ៉ាងស្រស់ស្អាតងាយស្រួលដាក់នៅក្នុងហោប៉ាវ ឬដាក់នៅក្នុងកាបូបរបស់មនុស្សស្រីថែមទៀតផង។ អ្វីដែលរឹតែពិសេសជាងនេះទៀតនោះ ការខល ឬការផ្ញើសារពេលនេះគឺមិនចាំបាច់វាយនៅលើប៊ូតុងដូចមុនទៀតនោះទេ អ្នកអាចប្រើប្រាស់ជាមួយនឹងជំនួយការឆ្លាតវៃ Google Assistant តាមរយៈការបញ្ជាដោយសំឡេងបានថែមទៀត។ វាពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ប្រកបដោយភាពឈ្លាសវៃនៅក្នុងយុគសម័យថ្មីនេះ។

image

អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះ NOKIA 2720 Flip មានភ្ជាប់រួចជាស្រេចនូវកម្មវិធី Facebook, WhatsApp, YouTube និងកម្មវិធីជាច្រើនទៀតសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារបានយ៉ាងងាយស្រួល ហើយវាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបន្ទាន់ (Emergency Button) ក្នុងការខលរកជំនួយបានភ្លាមៗថែមទៀតផង។ ទូរស័ព្ទនេះទ្រទ្រង់ទៅលើសេវា 4G ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់នៅលើអ៊ីនធើណិតម៉ាពេញចិត្តតែម្តង ជាពិសេសអ្នកក៏អាចប្រើប្រាស់ទូរស័ព្ទនេះជា WiFi Hotspot សម្រាប់ចែករំលែកអ៊ីនធឺណិតបានថែមទៀតផង។ NOKIA 2720 Flip អាចប្រើប្រាស់បានដល់ទៅ ២៧ ថ្ងៃសម្រាប់ការបញ្ចូលថាមពលថ្មម្តងថែមទៀត​​៕