ព័ត៌មាន

ស្មាតហ្វូន Honor V30 5G និង Huawei MatePad ប្រទះឃើញនៅលើ Geekbench

Huawei MatePad និង Honor V30 series 5G នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២៥ ខែវិច្ឆិកា និងថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខនេះរៀងគ្នា។ មុនពេលដែលព្រឹត្តិការណ៍នៃការសម្ភោធន៍ចាប់ផ្តើមនោះ ផលិតផលថ្មីទាំងនេះពេលនេះមានការបែកធ្លាយនៅលើអនឡាញហើយ។ តាមការបញ្ចាក់របស់ Nashvillechatter នោះ​ ស្មាតហ្វូន Honor V30 5G (លេខម៉ូឌែល OXF-AN10) ដែលមានរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 10 OS ថែមទៀត។

image

ចំណែក Huawei MatePad Pro នេះដែលមានលេខម៉ូឌែល  MRX-AL09​ គឺមានពិន្ទុ 3808single-core test និង 11832multi-core test ។ ស្មាតហ្វូននេះដំណើរការនូវ Android 10 OS និងរ៉េមទំហំ 6GB ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន 5G version  នេះនឹងទ្រទ្រង់ទៅលើ WiFi និង LTE ។

ស្មាតហ្វូន Honor V30 series 5G នឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប  Kirin 990 5G processor ខណៈពេលដែល MatePad គឺមានបន្ទះឈីប Kirin 990 series សម្រាប់ប្រភេទ 4G និង 5G ថែមទៀត៕

image

image