ព័ត៌មាន

លេងមែនទែនហើយ! Huawei ចេញយុទ្ធសាស្រ្តនេះដំបូងគេបំផុតនៅកម្ពុជា

កំពូលក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ ២ នៅលើពិភពលោកបានចេញយុទ្ធសាស្ត្រខ្លាំង ១ ទៀតសម្រាប់ទីផ្សារកម្ពុជាដែលពុំទាន់មានក្រុមហ៊ុនស្មាតហ្វូនណាបានចាប់ផ្ដើមនៅឡើយ ដោយកម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

image

លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជា

image

 លោក Henry, Country Director របស់ក្រុមហ៊ុន Huawei កម្ពុជាបានថ្លែងថា យុទ្ធសាស្រ្តថ្មីនេះគឺការប្រមូលផ្ដុំអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូន (App Developer) នៅកម្ពុជាដើម្បីធ្វើការរួមគ្នានៅលើ Huawei Mobile Service (HMS) ជាក់ស្ដែងគឺ AppGallery ដែលជាទីតាំងទាញយកកម្មវិធីធំទី ៣ នៅក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់នៅលើស្មាតហ្វូន Huawei Mate30 Pro។

លោកបន្ថែមថា “យុទ្ធសាស្ត្រ ១ នេះ ពួកយើងកំពុងវាយលុកទូទាំងតំបន់អាស៊ីនិងអ៊ឺរ៉ុប ហើយយើងជឿជាក់ថា HMS នឹងរីកដុះដាលកាន់តែធំពី១ថ្ងៃទៅ១ថ្ងៃដោយពួកយើងនឹងបន្តការផ្ដល់ទំនុកចិត្តដល់អតិថិជនជានិច្ច”។

  image

Huawei Mate30 Pro

 លោក Yan នាយកប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei លើកឡើងថា “ជាក់ស្ដែងដូចជា AppGallery អ៊ីចឹង យើងបានដាក់ឲ្យប្រើប្រាស់ជាសកលនៅអំឡុងខែមេសា ឆ្នាំ២០១៨ ហើយអ្វីដែលគួរឲ្យគាត់សម្គាល់នោះយើងដំណើរការមិនទាន់ដល់២ឆ្នាំនោះទេ ប៉ុន្តែអ្នកប្រើប្រាស់មានជាមធ្យម ៣៩០លាន​នាក់ក្នុង ១ខែ និងប្រមាណជា ១៨០​ប៊ីលានដងនៃការទាញយកក្នុង ១ឆ្នាំ នេះជាសញ្ញាជោគជ័យដ៏ធំនឹកស្មានមិនដល់របស់ HMS”។

image  

លោក Yan នាយកប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei

image

 លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជាបានបញ្ជាក់ថា Huawei Mate30 Pro បានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃ 899USD ជាមួយទំហំ RAM8GB និង ROM 256GB ហើយ HUAWEI MOBILE SERVICE គឺចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើកំពូលស្មាតហ្វូននេះ ដោយសារគ្រប់ការទាញយកកម្មវិធីមកប្រើប្រាស់គឺត្រូវទាញយកតាម AppGallery ដូច្នេះហើយទើប Huawei ចេញយុទ្ធសាស្ត្រថ្មីមួយនេះនៅកម្ពុជាដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក៕

image  

លោក ឌីបូ បញ្ញា GTM Manager របស់ក្រុមហ៊ុន Huawei កម្ពុជា

image