ព័ត៌មាន

NOKIA 7.2 ទទួលបាននូវ Patch សុវត្ថិភាពសម្រាប់ខែវិច្ឆិកា ឆ្នាំ ២០១៩

Nokia 7.2 ដែលជាម៉ូឌែលស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ពេលនេះទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែវិច្ឆិកានេះហើយពីក្រុមហ៊ុនបច្ចេកវិទ្យា Google ។ ការអាប់ដេតនេះគឺសម្រាប់ស្មាតហ្វូនទាំងអស់ដែលមានលេខកូដ WW_1_200 ។ ទំហំនៃការអាប់ដេតនេះគឺ 68.5 MB ។

image

 Nokia 7.2 មានលក់នៅក្នុងទីផ្សារស្រុកខ្មែរហើយជាមួយនឹងតម្លៃត្រឹមតែ $289 មានការធានាមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយថែមទៀត។  Nokia 7.2 នេះមានរូបរាងស្រស់ស្អាតកាលីបទាន់សម័យជាមួយនឹងរចនាបទនៃកញ្ចក់2.5D Corning® Gorilla® Glass (ខាងមុខ និងខាងក្រោយ) រឹងមាំធន់ក្នុងការប្រើប្រាស់ ហើយអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំៗ ឬការកម្សាន្តកាន់តែសម្បូរបែបនោះ ការជ្រើសរើសយកទូរស័ព្ទ Nokia 7.2 នេះគឺថាអស់បញ្ហាទៅលើការដើររអាក់រអួលទៀតហើយដោយសារតែទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប  Qualcomm® Snapdragon™ 660 processor ប៊ូតុងជំនួយការឆ្លាតវៃ  Google Assistant Button សម្រាប់ការបញ្ជាជាសំឡេង  និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android™ 9 Pie ដែលជំនួយក្នុងការប្រើប្រាស់បានកាន់តែប្រសើរបំផុត។ Nokia 7.2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Adaptive Battery ដែលធ្វើការសន្សំសំចៃថាមពលប្រើប្រាស់បានល្អបំផុត។

Nokia 7.2 មាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Charcoal, Cyan Green និង Ice ដ៏ស្រស់ស្អាតបំផុត។ Nokia 7.2 មានអេក្រង់ប្រភេទ 6.3” Full HD+ PureDisplay ទ្រទ្រង់នូវ Real-time HDR (17 លានពណ៌ច្បាស់គ្មានគូប្រៀប) ដែលមានតែនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia តែមួយគត់។ អេក្រង់នេះនៅតែមើលឃើញច្បាស់ល្អបំផុតនៅក្រោមពន្លឺព្រះអាទិត្យ។ Nokia 7.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ZEISS Optics ៣ គ្រាប់ដែលមានទំហំ 48 MP 1/2″ Quad Pixel, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ថែមទៀត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 20 MP Quad Pixel ថតរូបភាព Selfies ច្បាស់ល្អអស្ចារ្យតែម្តង។ វាពិតជាអស្ចារ្យមែនទែនជាមួយនឹង Nokia 7.2 នេះ។ លោកអ្នកអាចរកទិញស្មាតហ្វូន Nokia 7.2 នេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និងក្រុមហ៊ុនស្មាត SMART ទូទាំងប្រទេស៕