ព័ត៌មាន

ក្រុមហ៊ុន CANALYS: NOKIA គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនចំណាត់ថ្នាក់ទី ៥ ពិភពលោកនៅក្នុងទីផ្សារអ៊ឺរ៉ុបសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩

ក្រុមអ្នកវិភាគជាច្រើននៅក្នុងក្រុមហ៊ុន Canalys ធ្វើការបង្ហោះនូវរបាយការណ៍ជាច្រើនសម្រាប់ទីផ្សារស្មាតហ្វូនរបស់ពួកគេនៅក្នុងតំបន់អ៊ឺរ៉ុបសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ។ នៅក្នុងត្រីមាសនេះ អ៊ឺរ៉ុបគឺមានការកើនឡើងខ្លាំងទៅលើការនាំចេញស្មាតហ្វូនរបស់ខ្លួនដែលកើនឡើងដល់ទៅ 8% ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅតែនាំមុខគេសម្រាប់ទីផ្សារនៃទ្វីបចាស់មួយនេះ។

 image

ក្រុមហ៊ុន Samsung មានចំណែកទីផ្សារ ១ ភាគ ៣ ដែលតាមពីក្រោយដោយក្រុមហ៊ុន Huawei ដែលមានការកើនឡើងស្មាតហ្វូនក្នុងមួយត្រីមាសដល់ទៅ ៣ លានគ្រឿង។ ក្រុមហ៊ុន Apple មានការធ្លាក់ចុះទៅលើការនាំចេញរបស់ខ្លួនហើយទទួលបាននូវចំណាត់ថ្នាក់លេខ ៣ ខណៈពេលដែលក្រុមហ៊ុន Xiaomi គឺមានកំនើន ៧៣% ឈរនៅលេខ ៤​។

 image

បើនិយាយអំពីទីផ្សាររបស់ស្មាតហ្វូន Nokia វិញនោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global គឺឈរនៅចំណាត់ថ្នាក់លេខ ៥ ដែលមានចំណែកទីផ្សារ 1.8% ។ សម្រាប់ទីផ្សារនៅអ៊ឺរ៉ុបគឺមានម៉ាកយីហោធំៗចំនួន ៤ ។ ការនាំចេញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia សម្រាប់ត្រីមាសទី ៣​ឆ្នាំ ២០១៩ នេះគឺមាន ៩០០០០០ គ្រឿងនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនេះ។ ក្រុមហ៊ុន Counterpoint ធ្វើការព្យាករណ៍ថា ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន HMD Global គឺមានប្រហែលជា ៣.៨ លានគ្រឿងសម្រាប់ទីផ្សាររបស់ពិភពលោក៕