ព័ត៌មាន

Samsung Galaxy Watch Active 2 ជានាឡិកាសុខភាពបែប Sport ដ៏វៃឆ្លាតបំផុតសម្រាប់អ្នកហាត់កីឡា & អ្នកស្រឡាញ់សុខភាព!

“កីឡានាំមកនូវសុខភាព” ជាការពិតណាស់សម្រាប់លោកអ្នកដែលចូលចិត្តហាត់កីឡាគឺបញ្ជាក់ថាលោកអ្នកស្រឡាញ់ និងយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពប្រចាំថ្ងៃ! ប៉ុន្តែជាមួយនឹងនាឡិកា Samsung Galaxy Watch Active 2 គឺយកចិត្តទុកដាក់ពីសុខភាពរបស់អ្នកជាងអ្វីដែលអ្នកគិតទៅទៀត! Samsung Galaxy Watch Active 2 គឺជាកំពូលនាឡិកា (Smart Watch) ដែលមានមុខងារពិសេសៗជាច្រើនសម្រាប់ថែទាំ និងតាមដានសុខភាពប្រចាំថ្ងៃរបស់លោកអ្នកដូចជា៖ កម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, ការគេង, ការដើរ, ការរត់, ជិះកង់, និងហែលទឹកជាដើម!

image

image

អ្វីដែលពិសេស និងធ្វើឱ្យ Samsung Galaxy Watch Active 2 ទទួលបានការចាប់អារម្មណ៍ និងការពេញចិត្តគាំទ្រយ៉ាងច្រើនគឺរូបរាង និងបច្ចេកវិទ្យាដែលមិនគ្រាន់តែផ្តោតលើអ្នកហាត់កីឡាប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានរចនាបថទាក់ទាញ ស្រស់ស្អាត ហាប់ណែន គួរឱ្យស្រឡាញ់ជាទីបំផុត! សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង Samsung Galaxy Watch Active 2  គឺដាក់លក់តែម៉ូឌែល Bluetooth ប៉ុណ្ណោះ!

image

ចំពោះតម្លៃវិញគឺមានភាពខុសគ្នាតិចតួចទៅតាមប្រភេទនីមួយ ៖ 

* Fitness (Aluminum + Sport Band):

– ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 299 ដុល្លារ!

– ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 279 ដុល្លារ!

* Fashion (Stainless steel + Leather Band):

– ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 369 ដុល្លារ!

– ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 349 ដុល្លារ!

មាននាឡិកា Samsung Galaxy Watch Active 2 តែមួយគ្រឿងហាក់បីដូចជាមានគិលានុបដ្ឋាយិកាថែទាំសុខភាពម្នាក់ និងគ្រូបង្វឹកដែលជម្រុញឱ្យយើងហាត់កីឡាដើម្បីសុខភាពម្នាក់នៅជិតខ្លួនរាល់ថ្ងៃអ៊ីចឹងដែរ! វ៉ូវ… អរគុណ Galaxy Watch Active 2 និងសូមសរសើរដោយស្មោះដល់ក្រុមហ៊ុន សាមសុង!

image

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!