ព័ត៌មាន

Nokia បញ្ចេញវត្តមានស្មាតហ្វូនស៊េរីថ្មី NOKIA 2.3 ដែលពិតជាស្រស់ស្អាតខ្លាំងមែនទែន!

នៅក្នុងព្រឹត្តិការណ៍ថ្មីមួយកាលពីថ្ងៃទី ៥ ខែធ្នូនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រកាសបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Nokia 2.3 ដែលមានរូបរាងស្រស់ស្អាត និងតម្លៃធូរថ្លៃថែមទៀត។ ស្មាតហ្វូននេះមានរូបរាងមិនសូវជាប្លែកពីស្មាតហ្វូនជំនាន់មុនៗរបស់វានោះទេ ប៉ុន្តែវាមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 13 MP F/2.2 aperture ដែលអាចថតរូបបានស្រស់ស្អាតនៅពេលយប់។  

image

Nokia 2.3 នេះមានភ្ជាប់ជាមួយនឹង portrait mode styles effects មួយចំនួនផងដែរនៅលើកាមេរ៉ា Selfies របស់ស្មាតហ្វូននេះដូចជា Classic, Butterfly, Heart ឬ Star ដូចគ្នាទៅនឹង Nokia 7.2 ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវ Bluetooth 5.0 និងទ្រទ្រង់នូវប្រព័ន្ធទីតាំង GPS/AGPS+GLONASS+Beidou ថែមទៀត។ Nokia 2.3  ដំណើរការនូវថាមពលថ្មទំហំ 4000 mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 10W charging ថែមទៀតផង៕  

image

image