ព័ត៌មាន

ទូរទស្សន៍ NOKIA TV ត្រូវដាក់បន្ថែមចូលទៅក្នុងគេហទំព័រផ្លូវការរបស់ Nokia ដែលមានភ្ជាប់ជាមួយនឹងលក្ខណៈស​ម្បត្តិទាំងស្រុងរបស់វា!

នៅក្នុងខែនេះ យើងបានឃើញនូវការប្រកាសបង្ហាញជាផ្លូវការរបស់ទូរទស្សន៍ Nokia Smart TV ដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។ ការលក់ទូរទស្សន៍នេះបានចាប់ផ្តើមតាំងពីថ្ងៃទី ១០ ខែធ្នូនៅក្នុងប្រទេសឥណ្ឌាតាមរយៈក្រុមហ៊ុន Flipkart ។ នៅលើគេហទំព័រផ្លូវការរបស់ Nokia.com ពេលនេះក៏មានការបន្ថែមនូវ  “Consumer” ដែលអតិថិជនជាច្រើនអាចចូលទៅទិញផលិតផលជាច្រើនរបស់ក្រុមហ៊ុន​Nokia ដែលក្នុងនោះមាន  “Phones” និង  “Home Wifi” ផងដែរ។

 image

ពេលនេះទូរទស្សន៍ថ្មី Nokia TV នេះក៏មានការបន្ថែមទៅក្នុងផ្នែក Consumer ផងដែរ។ សម្រាប់ Page នេះគឺមានភ្ជាប់ជាមួយនឹងរូបភាព និងលក្ខណៈសម្បត្តិរបស់ទូរទស្សន៍នេះតែម្តង។ អ្នកអាចចុចនៅលើតំណរនេះ https://www.nokia.com/shop/smart-tvs/nokia-smart-tv-55 ។ នៅផ្នែកខាងក្រោមរបស់ Page នេះបញ្ជាក់ថា វាលក់ផ្តាច់មុខតាមរយៈក្រុមហ៊ុន Flipkart នៅក្នុងប្រទេសឥណ្ឌា៕

image