ព័ត៌មាន

នេះគឺជារូបភាព Render ក្លែងក្លាយរបស់ស្មាតហ្វូនស៊េរីថ្មី Huawei P40 ប៉ុណ្ណោះ!

ស្មាតហ្វូនស៊េរីថ្មីHuawei P40 series គឺជាស្មាតហ្វូន Flagship ម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ហើយពេលនេះស្មាតហ្វូននេះមានការបែកធ្លាយព័ត៌មានជាច្រើនដែលនិយាយអំពីស្មាតហ្វូននេះ ហើយរូបភាពដែលបែកធ្លាយថ្មីៗនេះក៏មានការចែករំលែកនៅលើអនឡាញផងដែរ។ សម្រាប់រូបភាពរបស់ស្មាតហ្វូន P40 ថ្មីនេះក៏មានការបែកធ្លាយផងដែរ។

image

វាមានព័ត៌មានបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយអំពីរូបភាព Render របស់ស្មាតហ្វូន P40 ពេលនេះត្រូវគេដឹងថាជារឿងមិនពិតនោះទេ។ តាមការទម្លាយរបស់  Onleak នៅលើ Twitter បញ្ជាក់ថា រូបភាព Render ទាំងនេះគឺមានសភាពព្រាល ហើយនេះគឺជារូបភាពដែលមានការកែប្រែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា រូបភាពរបស់ស្មាតហ្វូន P40 នេះគឺជារូបភាពកែប្រែប៉ុណ្ណោះ សង្ឃឹមថារូបភាព Render របស់ស្មាតហ្វូននេះនឹងបង្ហាញជាផ្លូវការក្នុងពេលឆាប់ៗនេះ៕

image