ព័ត៌មាន

ក្រុមហ៊ុន Huawei និង Honor នាំមុខគេនៅលើទីផ្សារស្មាតហ្វូនអនឡាញនៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩

របាយការណ៍ប្រចាំត្រីមាសស្តីពីទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនប្រកាសថា ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនដែលមានឥទ្ធិពលជាងគេនិងមានចំណែកទីផ្សារ ៤០ ភាគរយនៃចំណែកទីផ្សារសរុប។ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនក៏កំពុងនាំមុខគេនៅក្នុងទីផ្សារស្មាតហ្វូនតាមអ៊ិនធឺរណិត និងពង្រីកការនាំមុខលើដៃគូប្រកួតប្រជែងជាច្រើនរបស់ខ្លួនផងដែរ។

 image

យោងតាមទិន្នន័យដែលបានប្រមូលដោយ Counterpoint បង្ហាញថាការលក់តាមអ៊ីនធឺរណិតក្នុងត្រីមាសទី ៣ នៅក្នុងប្រទេសចិនឈានដល់ប្រហែល ២៧% នៃទីផ្សារស្មាតហ្វូនសរុបរបស់ប្រទេសចិនដែលកើនឡើងពី ២៤ ភាគរយនៅក្នុងត្រីមាសទី ១ ហើយក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់ទី ១ ដែលមានចំណែកទីផ្សារតាមអ៊ិនធឺរណិតដល់ទៅ ២៦ ភាគរយបន្ទាប់មកគឺក្រុមហ៊ុនបច្ចេកវីទ្យា Honor មានចំនួន ២០% ។

image

ក្រុមហ៊ុន Huawei រួមជាមួយក្រុមហ៊ុន Honor ឥឡូវនេះគ្រប់គ្រងបាន ៤៦ ភាគរយនៃទីផ្សារលក់ស្មាតហ្វូនតាមប្រព័ន្ធអ៊ីនធឺណិតដែលមានចំនួនច្រើនជាងចំណែកទីផ្សាររបស់ក្រុមហ៊ុន Xiaomi (14%), Vivo (10%), Apple (9%) and Oppo  (5%) – 38% ។ Counterpoint និយាយថាផលិតផល Huawei’s P និង Mate series  របស់ក្រុមហ៊ុន Huawei ដំណើរការបានយ៉ាងល្អ និងបំបែកទៅលើកំណត់ត្រានៃការលក់នៅលើទីផ្សារថែមទៀតផង៕