ព័ត៌មាន

តើក្រុមហេគឃ័រធ្វើការរំលោភទៅលើប្រព័ន្ធអាកាស (Air Force system) ដោយរបៀបណា?

មន្រ្តីជាន់ខ្ពស់ម្នាក់មានការភ្ញាក់ផ្អើលពីរបៀបដែលក្រុមហេគឃ័រអាចបំបែកប្រព័ន្ធផ្ទេរទិន្នន័យសម្រាប់យន្តហោះចម្បាំងយុទ្ធសាស្ត្រ F-១៥។ នៅវេទិកា DEFCON ២០១៩ប្រារព្ធធ្វើនៅរដ្ឋឡាសវេហ្គាសក្នុងខែសីហា កងទ័ពអាកាសអនុញ្ញាតឱ្យក្រុមហេគឃ័រមានសីលធម៌ព្យាយាមចូលទៅក្នុងឧបករណ៍ធ្វើប្រតិបត្តិការជាក់ស្តែង ដោយផ្ទេរទិន្នន័យរបស់យន្តហោះចម្បាំងយុទ្ធសាស្ត្រ F-១៥។ នោះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលទេ ដែលក្រុមហេគឃ័រទទួលជោគជ័យ។ អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកទិញអាវុធកំពូលរបស់កងទ័ពអាកាសគឺ របៀបដែលក្រុមហេគឃ័រចូលទៅ។

image

លោករ៉ូបឺរមានប្រសាន៍ថា កងទ័ពអាកាសត្រូវតែចាប់ផ្តើមបំពេញកង្វះខាតទាំងនេះ ដោយលោកហេកឃ័រម្នាក់ក្នុងចំណោមអ្នកវាយប្រហារមួកសលើកឡើងថា មើលទៅហាក់ដូជជាអ្នកទទួលលទ្ធផលតិចតួចនូវអ្វីដែលអ្នកស្នើសុំឱ្យក្រុមហ៊ុនឧស្សាហកម្មធ្វើ។ ប្រភេទនៃចំណាត់ការតាមអ៊ិនធឺរណិត ដែលត្រូវសរសេរជាសំណើត្រូវតែវាស់វែង។ ច្បាប់មួយចំនួនអាចបញ្ចូលទាំងការប្រាប់រោងចក្រឧស្សាហកម្មឱ្យធ្វើអ្វីមួយឧទាហរណ៍ដូចជាបិទមុខងារឱ្យ ត្រូវ និងបិទផត ។

image

 

រដ្ឋាភិបាលក៏អាចតម្រូវឱ្យឧស្សាហកម្មផ្តល់លេខកូដដែលបង្កប់នៅលើប្រព័ន្ធរបស់ពួកគេដល់កម្រិតដែលពួកគេអាចធ្វើ ដោយពិចារណាថាអ្នកប្រើប្រាស់ប្រហែលជាមិនដឹងពីតំណភ្ជាប់ជាច្រើនដែលស្ថិតនៅក្រោមខ្សែសង្វាក់ផ្គត់ផ្គង់។លោករ៉ូបឺរ បញ្ជាក់បន្ថែមថា រដ្ឋាភិបាលត្រូវការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយវិស័យឧស្សាហកម្ម លើបញ្ហាឧក្រិដ្ឋកម្មអ៊ិនធឺរណិត។ ពីមុនលោករ៉ូសប្រាប់ភ្នាក់ងារ C4ISRNET ថា វាជាការសំខាន់ដើម្បីលាតត្រដាងប្រព័ន្ធដល់ក្រុមហេគឃ័រ  ដែលមានក្រមសីលធម៌នៅក្នុងបរិស្ថាន មានការគ្រប់គ្រង។ ប្រសិនបើក្រុមហេគឃ័រមានក្រមសីលធម៌អាចរកឃើញភាពងាយរងគ្រោះ ដូច្នេះខ្លាំងៗដែលមិនល្អក៏អាចធ្វើដូចគ្នាដូចជាហេគឃ័ររុស្ស៊ី ឬចិន។ ការស្វែងរកភាពងាយរងគ្រោះមានសក្តានុពលមុនពេលឈានដល់ការប៉ះទង្គិច និងការជួសជុលវាគឺជារឿងប្រសើរ។