ព័ត៌មាន

គម្លាតនៃការនាំចេញស្មាតហ្វូនរបស់ Huawei ជាមួយនឹងក្រុមហ៊ុន Samsung គឺកាន់តែតិចទៅៗហើយសម្រាប់ឆ្នាំ ២០១៩ នេះ

Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងដែលបច្ចុប្បន្នគឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១ នៅក្នុងទីផ្សារពិភពលោក ហើយកំណើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងបង្រួមគម្លាតជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូងនៅក្នុងចំណែកទីផ្សារស្មាតហ្វូន។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Strategy Analytics អោយដឹងថា ក្រុមហ៊ុន Huawei ត្រូវបានប៉ាន់ប្រមាណថានឹងនាំចេញ ២៥១ លានគ្រឿងដើម្បីក្តាប់ទីផ្សារបាន ១៧,៧ ភាគរយក្នុងឆ្នាំនេះជាមួយនឹងកំណើនទ្វេដងពី ១៤,៤ ភាគរយកាលពីឆ្នាំមុន។

image

ចំណែក ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនចំនួន ៣២៣ លានគ្រឿងដែលមានចំណែកទីផ្សារ ២១,៣ ភាគរយដែលបានប៉ាន់ស្មានកាលពីឆ្នាំមុនបើធៀបនឹង ២៩១ លានគ្រឿងស្មើរនឹង ២០,៣ ភាគរយដែលបានកត់ត្រាកាលពីឆ្នាំមុន។ អ្នកស្រាវជ្រាវក៏បាននិយាយផងដែរថាចំណែកទីផ្សាររវាងក្រុមហ៊ុនផលិតស្មាតហ្វូនទាំងពីរបានរួមតូចពី ៥,៩ ភាគរយនៅឆ្នាំ ២០១៨ ដល់ ៣,៦ ភាគរយនៅឆ្នាំនេះ។

image

ដោយសារតែដំណើរការល្អនៅក្នុងប្រទេសចិន ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅតែបន្តលក់ឧបករណ៍កាន់តែច្រើនជាងមុន និងរក្សាកំណើនទីផ្សាររបស់ខ្លួននៅក្នុងទីផ្សារពិភពលោកថែមទៀត។ កំណើននេះក៏ជួយក្រុមហ៊ុនឱ្យបំពេញនូវការខូចខាតដែលត្រូវបានហាមឃាត់ដោយពាណិជ្ជកម្មអាមេរិកផងដែរ។ នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០១៩ ក្រុមហ៊ុន Huawei ទទួលបានជាង ៤២ ភាគរយនៃចំណែកទីផ្សារស្មាតហ្វូនចិនសរុប និងទទួលបានអត្រាកំណើន ៦៦ ភាគរយធៀបនឹងឆ្នាំមុន។ នៅក្នុងទីផ្សារពិភពលោកក្រុមហ៊ុន Huawei នៅតែជាក្រុមហ៊ុនស្មាតហ្វូនតែមួយគត់ដែលមើលឃើញពីការកើនឡើងទ្វេដង ២៦% YoY ដែលមានចំនួន ១៣,៤ % ប៉ុណ្ណោះបើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ៕