ព័ត៌មាន

ស្មាតហ្វូន NOKIA 2.3 នាំយកនូវមុខងារ RECOMMENDED SHOT សម្រាប់ជួយការថតរូបភាពកាន់តែអស្ចារ្យ!

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទើបតែចេញផ្សាយនូវវីដេអូថ្មីមួយនៅលើបណ្តាញ YouTube channel របស់ខ្លួនដែលបង្ហាញអំពីមុខងារមួយដែលយើងធ្លាប់បានឃើញនៅលើស្មាតហ្វូន Nokia Lumia ពិសេសនោះគឺនៅលើ Nokia Smart Camera app របស់ស្មាតហ្វូន Nokia Lumia នោះ។ ស្មាតហ្វូន Nokia 2.3 ពេលនេះភ្ជាប់ជាមួយនឹងមុខងារ recommended shot ដែលជួយអ្នកប្រើប្រាស់អោយថតរូបភាពបានស្រស់ស្អាតថែមទៀត។

image

សម្រាប់មុខងារនេះគឺផ្អែកទៅលើបច្ចេកវិទ្យា AI ហើយវាអនុញ្ញាតអោយអ្នកប្រើប្រាស់ស្មាតហ្វូន Nokia 2.3 នេះជ្រើសរើសនូវការថតដ៏ល្អឥតខ្ចោះដែលមានដល់ទៅ ៩០ សន្លឹកនៅក្នុងរយៈពេលត្រឹមតែ 1.5 វិនាទីប៉ុណ្ណោះនៅពេលដែលចុចជាប់នៅលើប៊ូតុង Shutter នោះ។​ តោះទស្សនាវីដេអូនេះទាំងអស់គ្នា៖

image