ព័ត៌មាន

Huawei CTO និយាយថា ការផ្តល់អាជ្ញាប័ណ្ណ Huawei 5G គឺជាការពិត!

មិនយូរប៉ុន្មានបន្ទាប់ពីដាក់បញ្ចូលទៅក្នុង Entity-List របស់សហរដ្ឋអាមេរិកនោះ ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Ren Zhenfei បានផ្តល់ជូននូវអាជ្ញាប័ណ្ណអាជ្ញាប័ណ្ណបច្ចេកវិទ្យា 5G ដល់ក្រុមហ៊ុនអាមេរិកជាច្រន ហើយការផ្តល់ជូននេះគឺជាការពិត។ លោក Paul Scanlan ជា CTO ផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនអាជីវកម្មរបស់ក្រុមហ៊ុន Huawei នាពេលថ្មីៗនេះប្រាប់ TechRadar ថាការផ្តល់ជូនអាជ្ញាប័ណ្ណ 5G ពិតជាត្រឹមត្រូវហើយអ្នកណាម្នាក់អាចទិញវាបានដើម្បីប្រកួតប្រជែងជាមួយយើងផងដែរ។

image

លោក Paulមានប្រសាសន៍ថា“ យើងបានធ្វើវាពីកាលពីមុនផងដែរ។ ក្នុងឆ្នាំ ២០០៣ យើងផ្តល់អាជ្ញាប័ណ្ណបច្ចេកវិទ្យា 3G ដល់ក្រុមហ៊ុន Motorola ដូច្នេះវាមិនមានអ្វីថ្មីទេវាគឺជាការផ្តល់ជូននូវបច្ចេកវិទ្យាថ្មីនេះជាពិតប្រាកដ។ ប្រសិនបើអ្នកមិនជឿជាក់លើយើងហើយមានក្រុមហ៊ុនដែលមានសមត្ថភាពធ្វើអ្វីមួយជាមួយ [IP របស់យើង] បន្ទាប់មកទៅរកវា ហើយប្រកួតប្រជែងជាមួយយើងបានផងដែរ” ។

image

លោកបន្តថា ឧបករណ៍បណ្តាញជាច្រើនគឺបង្ករនូវការព្រួយបារម្ភរួចហើយ។ បើនិយាយពីកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក វាមានកម្រិតឬគ្មានផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យា 5G នោះទេ។ ក្រុមហ៊ុន Huawei មានសមត្ថភាពផលិតផលិតផលជាច្រើនរបស់ខ្លួនដោយគ្មានគ្រឿងបន្លាស់របស់សហរដ្ឋអាមេរិក។ រដ្ឋបាលសហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហ៊ុន Huawei ពីការគំរាមកំហែងសន្តិសុខជាតិ និងប្រើប្រាស់នូវ backdoor សំងាត់ខាងក្រោយនៅក្នុងឧបករណ៍បណ្តាញទាំងនេះ។ ម៉្យាងវិញទៀតក្រុមហ៊ុន Huawei បដិសេធទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះដោយនិយាយថាឧបករណ៍របស់ខ្លួនមានសុវត្ថិភាពក្នុងការប្រើប្រាស់។ប្រធានាធិបតីអាមេរិកក៏កំពុងជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ 5G ដែលភាគច្រើននៅអឺរ៉ុបគេធ្វើការបដិសេធទៅលើរឿងនេះ៕