ព័ត៌មាន

រង់ចាំយូរហើយមែនទេ? ពេលនេះកំពូលស្មាតហ្វូន Flagship realme X2 Pro បានមកដល់នៅទីផ្សារកម្ពុជាហើយក្នុងតម្លៃ 659 ដុល្លារ!

កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ នៅក្នុងរោងកុន Major Cineplex ក្រុមហ៊ុនស្មាតហ្វូន realme ប្រចាំប្រទេសកម្ពុជារៀបចំនូវព្រឹត្តិការណ៍មួយដើម្បីប្រកាសសម្ភោធជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Flagship ដែលមានតម្លៃសមរម្យ និងលក្ខណៈសម្បត្តិខ្លាំងក្លាបំផុតនោះគឺម៉ូឌែល realme X2 Pro ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបរបស់ក្រុមហ៊ុន realme ដៃគូសហការ Smart Axiata ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបថែមទៀត។  realme X2 Pro គឺជាស្មាតហ្វូនប្រណិតដែលនឹងចូលខ្លួនមកប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូន Flagship នៅក្នុងប្រទេសកម្ពុជា។​

 image

image

បើតាមការធ្វើបទបង្ហាញរបស់ លោក Lao KhengBung ប្រធានផ្នែកទីផ្សារក្រុមហ៊ុន​ realme ប្រចាំប្រទេសកម្ពុជាបានអោយដឹងថា​ ក្រុមហ៊ុន realme បានធ្វើចរាចរណ៍ការលក់របស់ខ្លួននៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាជាង ៣ ខែមកហើយ និងទទួលបាននូវសន្ទុះនៃការគាំទ្រខ្លាំងក្លាមែនទែន។ សម្រាប់ពេលនេះ ក្រុមហ៊ុន realme ក៏បន្តនាំយកនូវស្មាតហ្វូនប្រភេទ Flagship ដែលមានរូបរាងប្រណិត សមត្ថភាពខ្លាំង កាមេរ៉ាដ៏អស្ចារ្យ និងបច្ចេកវិទ្យាសាកថ្ម SuperVOOC 50W លឿនបំផុត ដែលអាចបញ្ចូលថាមពលថ្មពី ០% ទៅ ១០០% នៅក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះនោះគឺ realme X2 Pro។

image

លោកបន្ថែមថា ​realme X2 Pro នេះមានអេក្រង់ 6.5 inch SuperAMOLED ជាមួយនឹងកម្រិត 90Hz ធំងាយស្រួលក្នុងការកម្សាន្ត និងការទស្សនាច្បាស់ត្រជាក់ភ្នែក បន្ទះឈីប Snapdragon 855 Plus រ៉េមទំហំ 12GB + 256GB UFS 3.0 Flash Storage ដែលធ្វើអោយកម្លាំងម៉ាស៊ីនស្មាតហ្វូននេះខ្លាំងក្លាបំផុត។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ realme X2 Pro បំពាក់នូវកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានកាមេរ៉ាមេទំហំ 64MP f/1.8 aperture ជាមួយនឹងបច្ចេកវិទ្យា 20X Hybrid Zoom ដែលធ្វើអោយលោកអ្នកទទួលបាននូវរូបភាពម៉ត់ច្បាស់ស្រស់ស្អាតបំផុត។ realme X2 Pro បំពាក់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន SuperVOOC 50W និងប្រព័ន្ធសំឡេង Dolby Atmos Dual Speaker ដែលពិរោះរណ្តំចិត្តបំផុត។ ​realme X2 Pro មានពីរពណ៌សម្រាប់ជ្រើសរើសគឺ Neptune Blue និង Lunar White ដ៏ស្រស់ស្អាតបំផុត។

image

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Smart Axiata គឺជាដៃគូចែកចាយផ្តាច់មុខស្មាតហ្វូន ​realme X2 Pro នៅក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃ 659 ដុល្លារតែប៉ុណ្ណោះ! ប្រញ៉ាប់ឡើង ប្រសិនបើប្រិយមិត្តចង់បានស្មាតហ្វូន Flagship ដែលមានតម្លៃសមរម្យ សមត្ថភាពខ្លាំង រូបរាងស្រស់ស្អាតទាក់ទាញបំផុតនោះ កុំភ្លេច ​realme X2 Pro! ការលក់ស្មាតហ្វូន ​realme X2 Pro គឺចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩ នេះតទៅ!! ទិញកាដូឆ្នាំថ្មី កុំភ្លេច ​realme X2 Pro!

image

image