ព័ត៌មាន

ប៉ាតង់ថ្មីរបស់ Huawei គឺស្មាតហ្វូនដែលមានកាមេរ៉ាបង្វិល ៣ គ្រាប់

Huawei​ ទើបតែប្រកាសបង្ហាញវត្តមានស្មាតហ្វូនត្រកូល P Smart series របស់ខ្លួនឈ្មោះថា​ P Smart Pro ដែលមានអេក្រង់ពេញគែម កាមេរ៉ា pop up selfie ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏មានគម្រោងថ្មីសម្រាប់ស្មាតហ្វូន pop up selfie នេះនៅឆ្នាំក្រោយផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងតែធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូនថ្មីមួយទៀតដែលមានកាមេរ៉ាបង្វិល ៣ គ្រាប់ ហើយវាមានអេក្រង់ពេញគែមដែលប្រហែលជាបង្ហាញនៅលើស្មាតហ្វូន P Smart Z 2020 ហើយ។

image

នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Huawei ស្នើរសុំនូវប៉ាតង់មួយហើយវាក៏ត្រូវអនុម័តកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ នេះ។ តាមការចេញផ្សាយរបស់​ WIPO Global Design Database ក៏បង្ហាញអំពីស្មាតហ្វូនដែលមានអេក្រង់ពេញគែមជាមួយនឹងកាមេរ៉ា ៣ គ្រាប់ផងដែរ។ ប៉ាតង់នេះមានការបង្ហាញអំពីស្មាតហ្វូនដែលមានកាមេរ៉ា ៣គ្រាប់ដែលអ្នកប្រើបរ្ាស់អាចធ្វើការថតរូបភាពខាងមុខក៏បាន និងបង្វិលទៅខាងក្រោយក៏បាននៅក្នុងកម្រិត 180-degree ។

image

កាមេរ៉ា ៣ គ្រាប់នេះអាចជា​ main camera, ultrawide angle និង depth sensorហើយវាក៏មានភ្លើង Flash ភ្ជាប់មកជាមួយផងដែរ។ ប៉ាតង់កាលពីពេលមុននេះក៏មានការបង្ហាញអំពីការប្រើប្រាស់នូវកាមេរ៉ាបង្វិល ១ ឬ ២ គ្រាប់ ហើយវានឹងក្លាយជាការពេញនិយមនៅលើស្មាតហ្វូននាពេលអនាគតផងដែរ៕