ព័ត៌មាន

NOKIA C1 បង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសប៉ាគីស្ថានហើយ!

ស្មាតហ្វូន Nokia ម៉ូឌែលថ្មីចុងក្រោយបំផុតដែលជាសមាជិកថ្មីនៃគ្រួសារត្រកូល Android C-series របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile គឺបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងប្រទេសប៉ាគីស្ថាន។ ស្មាតហ្វូន Nokia C1 នេះគឺជាប្រភេទ 3G Android Go ដែលមានតម្លៃសមរម្យបំផុតនៅក្នុងត្រកូលនៃស្មាតហ្វូនរបស់ Nokia ។

 image

ស្មាតហ្វូន C1 នេះមានរូបរាងស្រស់ស្អាតទាក់ទាញ ហើយវាមានតម្លៃសមរម្យក្នុងការប្រើប្រាស់ថែមទៀត។ វាបង្ហាញខ្លួនសម្រាប់បំពេញនូវទីផ្សារជាច្រើនដែលដំនើរការនូវបច្ចេកវិទ្យា 3G ។ នៅក្នុងប្រទេសប៉ាគីស្ថាន ស្មាតហ្វូន Nokia C1 នេះនឹងដាក់លក់នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ នេះនៅក្នុងតម្លៃ 8,500 Pakistani Rupees ឬប្រហែលជា ៥០ អ៊ឺរ៉ូប៉ុណ្ណោះ៕

image