ព័ត៌មាន

កំហុសឆ្គងនៅលើកម្មវិធី Twitter app ត្រូវគេប្រើប្រាស់ដើម្បីផ្គូរផ្គងជាមួយនឹងលេខទូរស័ព្ទអ្នកប្រើប្រាស់ចំនួន ១៧ លាននាក់

Twitterប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់មាននៅក្នុងកញ្ចប់ទំនាក់ទំនងតាមរយៈមុខងារដែលតម្លើងកម្មវិធី Android។ អ្នកស្រាវជ្រាវយកលេខទូរស័ព្ទជាច្រើនរបស់អ្នកប្រើប្រាស់បណ្តាញសង្គមTwitter រួមទាំងអ្នកនយោបាយ និងមន្រ្តីទៅក្នុងក្រុម WhatsApp ដើម្បីព្រមានពួកគេដោយផ្ទាល់។ អ្នកស្រាវជ្រាវផ្នែកសន្តិសុខម្នាក់អះអាងថា អាចបង្កើនគុណវិបត្តិនៅក្នុងកម្មវិធីដែលប្រព័ន្ធប្រតិបត្តិការ Android របស់បណ្តាញTwitter និងអាចផ្គូរផ្គងលេខទូរស័ព្ទចំនួន ១៧លានលេខដោយជោគជ័យទៅគណនីអ្នកប្រើTwitter។

image

អ្នកស្រាវជ្រាវផ្នែកសន្តិសុខ Ibrahim Balic រកឃើញកំហុសរបស់ Twitter ហើយបន្តធ្វើពិសោធន៍របស់គាត់អស់ជាច្រើនខែ។ យោងទៅតាមអ្នកស្រាវជ្រាវបង្ហាញថា គាត់អាចទាញយកលេខទូរស័ព្ទមួយចំនួនធំដោយប្រើមុខងារផ្ទុកលេខទំនាក់ទំនងនៅលើកម្មវិធីAndroidលើអ៊ិនធឺរណិត។លោកបញ្ជាក់បន្ថែមទៀតថា Twitter ទទួលទិន្នន័យរបស់អ្នកប្រើប្រាស់នៅពេលមានការថែមលេខទំនាក់ទំនង។ លោកប្រាប់ប្រភពព័ត៌មានថា ប្រសិនបើអ្នកបញ្ចូលលេខទូរស័ព្ទរបស់អ្នក វានឹងប្រមូលទិន្នន័យអ្នកប្រើត្រឡប់មកវិញ។ កំណត់ត្រារកឃើញដូចគ្នាពីអ្នកប្រើប្រាស់នៅក្នុងប្រទេសអ៊ីស្រាអែល ទួរគី អ៊ីរ៉ង់ ក្រិក អាមេនី បារាំង និងអាឡឺម៉ង់អស់   រយៈពេលជាងពីរខែរហូតដល់បណ្តាញ Twitter បិទមុខងារនៅថ្ងៃទី ២០ ខែធ្នូ។

អ្នកស្រាវជ្រាវផ្នែកសន្តិសុខ Ibrahim Balic ពន្យល់ថា មុខងារបញ្ចូលទំនាក់ទំនងតាម Twitter មិនទទួលយកបញ្ជីលេខទូរស័ព្ទតាមលំដាប់លំដោយទេ ហើយវាប្រហែលជាដើម្បីការពារការផ្គូរផ្គងប្រភេទនេះប៉ុណ្ណោះ។ ដូច្នេះគាត់សាកល្បងលើលេខទូរស័ព្ទច្រើនជាងម្ភៃលានលេខ ម្តងមួយៗបន្តគ្នា។ បន្ទាប់មក គាត់ជ្រើសរើសលេខដោយចៃដន្យហើយបញ្ចូលវាទៅក្នុង Twitter តាមរយៈកម្មវិធី Android ។ Balicអះអាងថា កំហុសមិនមាននៅក្នុងលក្ខណៈពិសេសនៃការផ្ទុកទិន្នន័យនៅលើគេហទំព័រទេ។  តាមការលើកឡើងនេះ គាត់អាចទាញយកទិន្នន័យរបស់អ្នកប្រើដែលផ្គូរផ្គងត្រូវគ្នា។

image

អ្នកស្រាវជ្រាវផ្តល់នូវបច្ចេកទេសរបស់លេខទូរស័ព្ទដែលគាត់ផ្គូរផ្គង។ ក្រុមនេះធ្វើការផ្ទៀងផ្ទាត់លើការរកឃើញរបស់គាត់ដោយប្រៀបធៀបលើការជ្រើសរើសឈ្មោះរបស់អ្នកប្រើប្រាស់ដោយចៃដន្យ និងលេខទូរស័ព្ទដែលត្រូវផ្តល់ឱ្យ។អ្នកស្រាវជ្រាវមិនទាន់ជូនដំណឹងតាម Twitter អំពីកំហុសនេះនៅឡើយទេ។ ទន្ទឹមនឹងនេះដែរលោកយកលេខទូរស័ព្ទជាច្រើនរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Twitter រួមទាំងអ្នកនយោបាយ និងមន្ត្រីទៅដាក់នៅក្នុងក្រុម WhatsApp ដើម្បីព្រមានពួកគេដោយផ្ទាល់។

 អ្នកនាំពាក្យរបស់បណ្តាញ Twitter ប្រាប់ទៅកាន់ប្រភពព័ត៌មានថា ក្រុមហ៊ុនកំពុងធ្វើការដើម្បីធានាឱ្យថាកំហុសនេះមិនមានការកេងប្រវ័ញ្ចម្តងទៀតទេ។ នៅពេលដឹងអំពីកំហុសនេះយើងផ្អាកគណនីដែលគេប្រើប្រាស់ដើម្បីទទួលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដោយសារទង្វើនោះជាទង្វើមិនសមរម្យ។ កិច្ចការពារភាពឯកជន និងសុវត្ថិភាពរបស់ប្រជាជនដែលប្រើប្រាស់ Twitter គឺជាអាទិភាពទីមួយរបស់យើង ហើយយើងនៅតែផ្តោតការយកចិត្តទុកដាក់លើការបញ្ឈប់សារឥតការ និងការបំពានដែលកើតឡើងពីការប្រើប្រាស់ APIs របស់ Twitter ។