ព័ត៌មាន

នាឡិកា Huawei Watch GT 2 New Year edition ចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសចិនហើយ

នៅថ្ងៃទី ១ ខែមករានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមដាក់លក់នាឡិកាស៊េរីថ្មី Huawei Watch GT 2 New Year edition នៅក្នុងប្រទេសចិនដែលមានការរចនាខ្សែនីឡុងថ្មីចំនួន ២ ហើយវាក៏មានមុខនាឡិកាថ្មីឆ្នាំថ្មី (New Year) ផងដែរ។ សម្រាប់នាឡិកា​ New Year Edition របស់ Huawei Watch GT 2 ដែលជាប្រភេទ 42mm Red nylon strap version គឺមានតម្លៃ​ 1588CNY (225 USD) ហើយសម្រាប់ 46mm black strap version គឺមានតម្លៃ 1688CNY (240 USD) ខណៈពេលដែល 42MM Elegant Edition គឺមានតម្លៃ 1888CNY (271 USD)។

 image

នាឡិកា​ Huawei Watch GT 2 នេះគឺប្រើប្រាស់នូវបន្ទះឈីប Kirin A1 processor ហើយវាមានអេក្រង់ទំហំ 3D glass ជាមួយនឹងគែម Bezel កម្រិតស្តើងបំផុតថែមទៀត។ នាឡិកា Watch GT 2 នេះមានភ្ជាប់ជាមួយនឹង 15 sports​ ដែលសក្តិសមបំផុតក្នុងការប្រើប្រាស់ជាទីបំផុត៕

image