ព័ត៌មាន

ការលក់ Flash Sale របស់ទូរទស្សន៍ NOKIA SMART TV គឺនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២០ នេះ

ទូរទស្សន៍ឆ្លាតវៃ Nokia Smart TV ដែលលក់ផ្តាច់មុខនៅក្នុងប្រទេសឥណ្ឌាគឺតាមរយៈក្រុមហ៊ុនបច្ចេកវិទ្យា Flipkart ហើយសម្រាប់ថ្ងៃលក់ Flash Sale របស់វាគឺនៅថ្ងៃទី ២​ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ។ សម្រាប់តម្លៃទូរទស្សន៍ឆ្លាតវៃ Smart TV នេះគឺមានតម្លៃ Rs. 41,999 ឬ €530 ។

image

នៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន​ Flipkart នោះ ទូរទស្សន៍ Nokia Smart TV នេះគឺមានអត្រាអ្នកទិញខ្ពស់ និងផ្តល់នូវមតិវិជ្ជមានចំពោះទូរទស្សន៍ឆ្លាតវៃថែមទៀត។ Economic Times  ក៏ធ្វើការចេញផ្សាយនូវការ Review ទៅលើទូរទស្សន៍ឆ្លាតវៃ Android Smart TV  ផងដែរ។ ទូរទស្សន៍នេះគឺមានការឌីស្សាញរូបរាងយ៉ាងប្រណិត និងសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ថែមទៀត៕

image