ព័ត៌មាន

NOKIA 9.2 នឹងប្រកាសបង្ហាញខ្លួននៅក្នុងនិទាឃរដូវឆ្នាំ ២០២០ ជាមួយនឹងបន្ទះឈីប SNAPDRAGON 865

នៅក្នុងឆ្នាំ ២០១៩ នោះ ស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView បានប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC2019 ។ ស្មាតហ្វូន Nokia 9 PureView នេះគឺជាស្មាតហ្វូន Android ដែលមានសមត្ថភាពខ្លាំងក្លា និងបំពាក់នូវកាមេរ៉ា 5 គ្រាប់ថែមទៀតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ តាមការបញ្ជាក់របស់  Nokia Anew នៅលើ Twitter បញ្ជាក់ថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន  Nokia 9 PureView នឹងមានឈ្មោះហៅថា Nokia 9.2 ហើយវានឹងប្រកាសបង្ហាញខ្លួននៅចុងឆ្នាំ ២០២០ ខាងមុខនេះ។

image

សម្រាប់បន្ទះឈីបដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូននេះគឺជាSnapdragon 865 ហើយវានឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែំទៀត។ នៅក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះ នេះនឹងក្លាយជាស្មាតហ្វូន 5G Nokia ដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះថែមទៀត។ ប្រភពដដែលនេះក៏ចែករំលែកនូវព័ត៌មានដែលគួរអោយចាប់អារម្មណ៍មែនទែនអំពីស្មាតហ្វូន Nokia ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។

ស្មាតហ្វូនដែលមានការពេញនិយមបំផុតរបស់ក្រុមហ៊ុន Nokia Mobile នៅក្នុងឆ្នាំ  ២០១៩​ នេះគឺជាស្មាតហ្វូន  Nokia 7.2 ហើយស្មាតហ្វូនដែលពេញនិយមទី ២ គឺស្មាតហ្វូន  Nokia 9 PureView ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នៅក្នុងឆ្នាំ ២០២០ នេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនមួយទៀតនៅក្នុងព្រឹត្តិការណ៍ MWC2020 ខាងមុខនេះ៕