ព័ត៌មាន

សាមសុង រៀបចំកម្មវិធីជួបជុំដ៏ធំអស្ចារ្យជាមួយអាជីវករទូទាំងប្រទេសដើម្បីអបអរឆ្នាំថ្មី និងកំណើនការគាំទ្រផលិតផលដ៏ច្រើនលើសលុបរបស់ខ្លួន!!

ដើម្បីអបអរ និងបើកទំព័រឆ្នាំថ្មីនៃផលិតផល សាមសុង ដែលមានការគាំទ្រយ៉ាងច្រើនលើសលុបក៏ដូចជាការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាថ្មីចុងក្រោយដ៏អស្ចារ្យរបស់ខ្លួន ក្រុមហ៊ុន សាមសុង បានប្រារព្ធពិធីជួបជុំយ៉ាងឱឡារិកជាមួយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយយ និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ទូទាំងប្រទេសដែលស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយជាទីបំផុតមិនអាចបំភ្លេចបាននៅ សណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។

 image

image

គួរបញ្ជាក់ថាគោលបំណងចម្បងក្នុងការបង្កើតកម្មវិធីជួបជុំនេះឡើងគឺដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចរបស់សាមសុង ក៏ដូចជាអបអរសាទរឆ្នាំថ្មីផងដែរ។ ក្នុងកម្មវិធីជប់លៀងនេះក្រៅពីការទទួលទានអាហារពេលល្ងាចដ៏មានឱជារសក្រុមហ៊ុនសាមសុង ក៏បានដាក់បង្ហាញនូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជំនាន់ចុងក្រោយជាច្រើនម៉ូឌែលដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំងបំផុតនៅលើទីផ្សារក្នុងប្រទេសកម្ពុជាដែលក្នុងនោះរួមមានដូចជា៖ កំពូលទូរទស្សន៍ឆ្លាតវៃបំផុត Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក, ម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ។

 image

image

ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យ និងសប្បាយរីករាយនេះ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំកម្ពុជា បានមានប្រសាសន៍ និងថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសទាំងអស់ ដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុនសាមសុង និងធ្វើឱ្យគ្រប់ផលិតផល សាមសុង ឈរក្នុងលេខរៀងលំដាប់លេខ 1 នៅលើទីផ្សារ និងស្ថិតក្នុងដួងចិត្តអតិថិជនទាំងអស់! ភាពជោគជ័យនៅថ្ងៃនេះគឺជាសមិទ្ធិផលដ៏អស្ចារ្យរួមរបស់យើងទាំងអស់គ្នាដែលបានដើរលើមាគ៌ា និងចក្ខុវិស័យដ៏ត្រឹមត្រូវជាមួយនឹងការតស៊ូ និងភាពស្មោះត្រង់របស់យើងទាំងអស់គ្នា។

image

image

image

ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូដ៏ពិសេសក្នុងឆ្នាំថ្មីសម្រាប់អាជីវករ និងអតិថិជនទាំងអស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាទាំងមូល។ ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជន ព្រមទាំងអាជីវករទាំងអស់នឹងនៅតែជឿជាក់គាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀតដើម្បីភាពរីកចម្រើន និងភាពសុខដមរមនាទាំងអស់គ្នាជានិរន្តរ៍។

image

image

image

image

image

image