ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវស្មាតហ្វូន Huawei P30 Lite New Edition ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា GMS

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួននោះគឺ Huawei P30 lite New Edition នៅក្នុងចក្រភពអង់គ្លេសនេះគឺជាការអាប់ដេតចុងក្រោយបំផុតសម្រាប់ស្មាតហ្វូន Huawei P30 lite ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។

 image

លោក Anson Zhang ដែលជា MD របស់ក្រុមហ៊ុន Huawei Consumer Business Groupនិយាយថា ដោយសារតែភាពជោគជ័យរបស់ស្មាតហ្វូន Huawei P30 lite កាលពីឆ្នាំមុននេះ យើងធ្វើការអាប់ដេតស្មាតហ្វូននេះនឹងធ្វើអោយអ្នកអាចធ្វើការថតរូបភាពកាន់តែអស្ចារ្យបំផុត។ ស្មាតហ្វូន Huawei P30 lite New Edition នេះគឺជាជម្រើសដ៏អស្ចារ្យបំផុតសម្រាប់អ្នកដែលចង់ស្វែងរកនូវស្មាតហ្វូនថ្មីត្រកូល Huawei P Series នេះ។ ស្មាតហ្វូន Huawei P30 Lite New Edition នេះដំណើរការនូវ Android 9 ដែលផ្អែកនៅលើ EMUI 9.1 ជាមួយនឹងសេវាកម្ម Google Mobile Services ថែមទៀត។

image

ស្មាតហ្វូន New Edition នេះគឺមានការឌីស្សាញដូចគ្នាទៅនឹងស្មាតហ្វូន P30 Lite ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ហើយវាមាន ៤ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Midnight Black, Pearl White, Peacock Blueនិង Breathing Crystal ថែមទៀត។ ស្មាតហ្វូននេះគឺមានទំហំ 6GB RAM + 256GB  ។ ស្មាតហ្វូន Huawei P30 Lite New Edition នេះនឹងបង្ហាញខ្លួននៅក្នុងចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ១៥ ខែមករានេះនៅក្នុងតម្លៃ £299 ($389) នៅតាមហាងលក់ជាច្រើនថែមទៀត៕