កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមបញ្ចេញនូវ version ចុងក្រោយបំផុតរបស់សេវាកម្ម Huawei Mobile Services (HMS) សម្រាប់ស្មាតហ្វូនជាច្រើនជាមួយនឹងការបន្ថែមនូវ Huawei Mobile Services Core 4.0 libraries ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសជាផ្លូវការថានឹងបញ្ចេញនូវ HMS Core 4.0 សម្រាប់ Developers នៅទូទាំងពិភពលោក។
Huawei HMS Core គឺជាប្រមូលផ្តុំនៃសមត្ថភាពបើកចំហរជាច្រើនរបស់សេវាកម្ម Huawei mobile services ដែលជួយ Developers ជាច្រើនក្នុងការបង្កើតនូវកម្មវិធី Apps ដែលមានគុណភាពខ្ពស់។ បន្ថែមពីនេះទៀតនោះ ការអាប់ដេតសម្រាប់សេវាកម្ម Huawei Mobile Services 4.0 សម្រាប់ស្មាតហ្វូននេះនឹងនាំយកនូវ Huawei Mobile Services Core (HMS Core) 4.0 ដែលធ្វើការតម្លើងនៅលើសេវាកម្មជាច្រើនដូចជា Map, Location និងមុខងារ Security ជាច្រើនទៀតសម្រាប់ Aps នៅលើស្មាតហ្វូន Huawei ។
HMS Core Kit សម្រាប់ Developers នេះគឺមានការចូលទៅកាន់ 24 HMS Core kits, 55 services និង 997 APIs ។ វាមានសេវាកម្មជាច្រើនដូចជា In-app purchases (IAP), Account Login and Game services, Push notifications, Analytics, Monetization, Maps, Location និងជាច្រើនទៀត៕