ព័ត៌មាន

រូបភាពបែកធ្លាយថ្មីនេះបង្ហាញអំពីពណ៌របស់ស្មាតហ្វូន Huawei P40 និង P40 Pro ដែលពិតជាស្អាតមែនទែន!

ថ្មីៗនេះ យើងបានឃើញនូវរូបភាព render របស់ស្មាតហ្វូន Huawei P40 ដែលមានការទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូននេះ និងលក្ខណៈសម្បត្តិមួយចំនួនផងដែរ ហើយសម្រាប់ Render ថ្មីនេះគឺមានការបង្ហាញអំពីលក្ខណៈនៃការឌីស្សាញកាន់តែច្រើនជាងមុនបន្ថែមទៀតរបស់ស្មាតហ្វូន Flagship នេះ។ តាមការបញ្ជាក់នៅក្នុងរូបភាព Renders នេះគឺចេញពី 91Mobiles នោះ ស្មាតហ្វូន Huawei P40 និង P40 Pro នឹងមានពណ៌ Black, Blush Gold, Silver Frost, Deep Sea Blue និង White ជាមួយនឹងពណ៌ gradient ថែមទៀត។

 image

សម្រាប់រូបភាព render នេះបញ្ជាក់ថា ស្មាតហ្វូន Huawei P40 Pro នេះនឹងមានអេក្រង់គែមកោងជាមួយនឹងរន្ធប្រហោង dual punch-hole selfie និងកាមេរ៉ាខាងក្រោយជាមួយនឹងភ្លើង LED Flash ថែមទៀត។ ស្មាតហ្វូន Huawei P40 មានអេក្រង់រាបស្មើ និងរន្ធ dual punch hole សម្រាប់កាមេរ៉ា Selfies ភ្លោះថែមទៀត។ ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់ជាមួយនឹងភ្លើង LED Flash និងម៉ាកសញ្ញា Leica ថែមទៀត។

image

ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានរន្ធ USB Type-C port និង Primary mic ។ សម្រាប់គែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគឺមាន volume adjustment keys និង power button ។​ស្មាតហ្វូន Huawei P40 និង P40 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 series processors សម្រាប់ប្រភេទ 4G និង 5G versions ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅចុងខែមីនាខាងមុខនេះ៕