ព័ត៌មាន

Honor នឹងប្រើប្រាស់នូវកាមេរ៉ាភិចសែលខ្ពស់ជាងកម្រិតភាពច្បាស់ 100MP នៅក្នុងឆ្នាំ ២០២០

ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនប្រកាសបង្ហាញនូវទូរស័ព្ទរបស់ពួកគេជាមួយនឹងកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់គឺ 64MP និង 108MP ប៉ុន្តែក្រុមហ៊ុន Honor និយាយថាវានឹងផ្តោតលើការបង្កើនទំហំភីកសែលហើយមិនមែនគុណភាពបង្ហាញនោះទេ។

 image

ប្រធានផ្នែកចែកចាយទីផ្សាររបស់ក្រុមហ៊ុន Honor នៅលើ Weibo និយាយថា“ភីកសែលនៅលើសេនស័រ 100MP sensor គឺពិបាកធ្វើអោយលើសពី 0.8 μm (Micron)។ ក្រុមហ៊ុន Sony និងយើងជឿជាក់ថាទំហំភីកសែលចាប់ពី 1μm ឡើងទៅអាចធានាបាននូវគុណភាពរូបភាពខ្ពស់សម្រាប់ស្មាតហ្វូន Flagship។ នៅឆ្នាំ ២០២០ ក្រុមហ៊ុនរបស់យើងនឹងជ្រើសរើសយកផ្លូវសម្រាប់ការប្រើប្រាស់ភីកសែលធំ។”

image

បើប្រៀបធៀបនឹងភីកសែលតូចនោះ ភីកសែលធំអាចចាប់យកពន្លឺកាន់តែច្រើន គុណភាពរូបភាពខ្ពស់ និង noise តិច។ ម៉្យាងទៀតកម្រិតភាពច្បាស់នៃកាមេរ៉ានេះចាប់បានច្បាស់បំផុត។ ស្មាតហ្វូន 5G flagship Honor V30 និង V30 Pro របស់ក្រុមហ៊ុន Honor មានភ្ជាប់ជាមួយនឹងកាមេរ៉ា 40MP ជាមួយនឹងទំហំ 1μm pixel  និងការឌីស្សាញជាលក្ខណៈកាមេរ៉ា 4 គ្រាប់នៅខាងក្រោយដែលមានកម្រិតភាពច្បាស់ខ្ពស់ និង color filter pattern ក្នុងការបង្កើតនូវរូបភាពដែលមានគុណភាពខ្ពស់ជាមួយនឹងពន្លឺកាន់តែប្រសើរ៕