ព័ត៌មាន

ក្រុមហ៊ុន Canalys៖ ក្រុមហ៊ុន Huawei នៅតែបន្តក្តោបក្តាប់ទីផ្សារស្មាតហ្វូនចិននៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៩

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys និយាយថាក្រុមហ៊ុន Huawei រក្សាការនាំមុខនៅក្នុងប្រទេសចិនជាមួយនឹងចំណែកទីផ្សារ ៣៩ ភាគរយដោយកើនឡើង ១១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុនទោះបីជាមានការធ្លាក់ចុះ ២០ ភាគរយក៏ដោយ។ទិន្នន័យបង្ហាញថាក្រុមហ៊ុន Huawei ទទួលបានអត្រាកំណើន ១១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដោយការនាំចេញស្មាតហ្វូនចំនួន ៣៣,៣ លានគ្រឿង និងចំណែកទីផ្សារចំនួន ៣៩ ភាគរយបើប្រៀបធៀបទៅនឹងការនាំចេញចំនួន ៣០ លានគ្រឿង និងចំណែកទីផ្សារមានចំនួន ២៩,៨ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 image

ម៉្យាងវិញទៀតក្រុមហ៊ុន Huawei នាំចេញស្មាតហ្វូន 5G ចំនួន ៨,៩ លានគ្រឿងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៩ ដែលដណ្តើមបានចំណែកទីផ្សារសរុប ៧៨% ។ តួលេខដែលបានបង្ហាញនៅក្នុងរបាយការណ៍នេះរាប់បញ្ចូលទាំងការលក់ទាំងក្រុមហ៊ុន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរ។

image

ប្រហាក់ប្រហែលទៅនឹងត្រីមាសទី ៣ ឆ្នាំ 2019 គូប្រជែងរបស់ក្រុមហ៊ុន Huawei ឃើញមានការធ្លាក់ចុះជាបន្តបន្ទាប់។ OPPO ថយចុះ ២៥% ការនាំចេញបានត្រឹមតែ ១៤ លានគ្រឿង ក្រុមហ៊ុន Vivo ថយចុះ ២៩% ជាមួយការនាំចេញ ១៣,១ លានគ្រឿង, Xiaomi ធ្លាក់ចុះ ១៤% ជាមួយ ៨,១ លានគ្រឿងនាំចេញនិង Apple ធ្លាក់ចុះ ១២% និងនាំចេញតែ ១០,១ លានគ្រឿងប៉ុណ្ណោះ៕