ព័ត៌មាន

ស្មាតហ្វូន NOKIA 9.2 នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប SD865 ខណៈពេលដែលស្មាតហ្វូនដែលអាចបត់បានរបស់ Nokia នឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០២០ នេះ

ប្រភពមួយបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងបង្ហាញខ្លួននៅចុងខែកុម្ភៈនេះនៅក្នុងទីក្រុងបាសេឡូណាហើយវាប្រហែលជាស្មាតហ្វូនជំនាន់ថ្មី Nokia 9 (Nokia 9.1ឬ 9.2) និង ស្មាតហ្វូនដែលអាចបត់បានរបស់ Nokia ។ យើងនៅមិនទាន់អាចធ្វើការបញ្ជាក់ថារឿងនេះគឺជាការពិតទាំងស្រុងនោះទេ ប៉ុន្តែនេះគឺជាពាក្យចចាមអារ៉ាមថ្មីចុងក្រោយបំផុត។

image

សម្រាប់ស្មាតហ្វូន Nokia 9.1 ប្រហែលជាជំនួសដោយស្មាតហ្វូន Nokia 9.2 ចាប់តាំងពីបន្ទះឈីប SD 855+ ត្រូវធ្វើការអាប់ដេតទៅកាន់បន្ទះឈីប 865 ហើយ។ ស្មាតហ្វូននេះមានអេក្រង់ដែលមានគែមស្តើងមែនទែន ហើយកាមេរ៉ាខាងមុខរបស់វានឹងធ្វើការអាប់ដេតពី 32 ឬ 48MP sensor ។ សម្រាប់ទំហំសេនស័រកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះនឹងទ្រទ្រង់ជាមួយនឹងបច្ចេកវិទញយ wireless charging ។ ស្មាតហ្វូននេះអាចនឹងបោះបង់ចោលនូវរន្ធស្តាប់កាស 3.5 mm headset ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងថ្ងៃទី ២០ ខែមិថុនាខាងមុខនេះ។

image

អ្នកទម្លាយនេះគឺបញ្ជាក់អំពីអ្វីដែល Nokia Anew ធ្វើការលើកឡើងពីមុនថាក្រុមហ៊ុហនបច្ចេកវិទ្យា HMD Global អាចនឹងធ្វើការលុបចោលនូវការប្រកាសបង្ហាញនូវ Accessories មួយចំនួនដូចជា mini projector, selfie light, power bank, fitness tracker, 2 smartwatches និង mini printer ៕