ព័ត៌មាន

តិចអត់ដឹងថា Nokia 6.2 និង Nokia 7.2 មានលក់នៅកម្ពុជាហើយ! ទិញចាប់ពីថ្ងៃនេះនឹងទទួលបានកាដូ Free!

ភ្លេចៗខ្លួនជិតដល់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ទៀតហើយ តើអ្នកមានបានត្រៀមគិតទិញកាដូអ្វីសម្រាប់ជូនមនុស្សជាទីស្រឡាញរបស់អ្នកហើយឬនៅ? បើមិនទាន់ត្រៀមកាដូអ្វីនោះទេ អ្នកអាចសាកល្បងគិតអំពីស្មាតហ្វូនម៉ូឌែលថ្មីពីក្រុមហ៊ុន NOKIA វិញម្តងដែលកំពុងតែពេញនិយមនៅលើទីផ្សារ និងមានសន្ទុះគាំទ្រខ្លាំងនោះ។ បច្ចុប្បន្ននេះ ស្មាតហ្វូនបានដើរតួនាទីសំខាន់មែនទែនក្នុងការថតរូបភាព វីដេអូ ការខលមើលមុខគ្នា ការទំនាក់ទំនងបណ្តាញសង្គម ការមើលវីដេអូនៅលើ YouTube និងការកម្សាន្តជាដើម។  

image

Nokia 6.2 និង Nokia 7.2 គឺជាស្មាតហ្វូនម៉ូឌែលថ្មីដ៏ទំនើបទាន់សម័យចុងក្រោយបំផុតពីក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ដែលកំពុងតែមានសន្ទុះនៃការគាំទ្រពីសំណាក់យុវវ័យសម័យថ្មី និងប្រជាប្រិយភាពខ្លាំងក្លាមែនទែននៅគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ បើនិយាយអំពីសមត្ថភាព និងគុណភាពរបស់ស្មាតហ្វូន NOKIA វិញនោះ អ្នកណាៗក៏ទទួលស្គាល់ថា NOKIA គឺសមត្ថភាពខ្លាំង និងល្អបំផុតក្នុងការប្រើប្រាស់។ លោកអ្នកអាចរកទិញបានស្មាតហ្វូននេះនៅតាមបណ្តាហាងលក់ទូរស័ព្ទទំនើបទាំងអស់ និងក្រុមហ៊ុនស្មាត (SMART) នៅទូទាំងប្រទេសកម្ពុជា។ Nokia 7.2 លក់នៅក្នុងតម្លៃពិសេសត្រឹមតែ ២៨៩ ដុលា្លរ ខណៈពេលដែល Nokia 6.2 មានតម្លៃពិសេសត្រឹមតែ ២១៩ ដុលា្លរប៉ុណ្ណោះ ។ កុំភ្លេចណាជាវថ្ងៃនេះនឹងទទួលបាននូវការធានាមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយថែមទៀត។ Nokia 7.2 មាន 2 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌បៃតង ខណៈពេលដែល Nokia 6.2 មានពណ៌ខ្មៅរលោង និងពណ៌ព្រិលទឹកកកដ៏ស្រស់ស្អាតបំផុត។

image

លក្ខណៈសម្បត្តិរបស់ Nokia 7.2

Nokia 7.2 នេះមានរូបរាងស្រស់ស្អាតកាលីបទាន់សម័យជាមួយនឹងរចនាបទនៃកញ្ចក់2.5D Corning® Gorilla® Glass (ខាងមុខ និងខាងក្រោយ) រឹងមាំធន់ក្នុងការប្រើប្រាស់ ហើយអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំៗ ឬការកម្សាន្តកាន់តែសម្បូរបែបនោះ ការជ្រើសរើសយកទូរស័ព្ទ Nokia 7.2 នេះគឺថាអស់បញ្ហាទៅលើការដើររអាក់រអួលទៀតហើយដោយសារតែទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប  Qualcomm® Snapdragon™ 660 processor ប៊ូតុងជំនួយការឆ្លាតវៃ  Google Assistant Button សម្រាប់ការបញ្ជាជាសំឡេង  និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android™ 9 Pie (អាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ឆាប់ៗនេះ) ដែលជំនួយក្នុងការប្រើប្រាស់បានកាន់តែប្រសើរបំផុត។ Nokia 7.2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Adaptive Battery ដែលធ្វើការសន្សំសំចៃថាមពលប្រើប្រាស់បានល្អបំផុត។ Nokia 7.2 មាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Charcoal, Cyan Green និង Ice ដ៏ស្រស់ស្អាតបំផុត។ Nokia 7.2 មានអេក្រង់ប្រភេទ 6.3” Full HD+ PureDisplay ទ្រទ្រង់នូវ Real-time HDR (17 លានពណ៌ច្បាស់គ្មានគូប្រៀប) ដែលមានតែនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia តែមួយគត់។ អេក្រង់នេះនៅតែមើលឃើញច្បាស់ល្អបំផុតនៅក្រោមពន្លឺព្រះអាទិត្យ។ Nokia 7.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ZEISS Optics ៣ គ្រាប់ដែលមានទំហំ 48 MP 1/2″ Quad Pixel, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ថែមទៀត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 20 MP Quad Pixel ថតរូបភាព Selfies ច្បាស់ល្អអស្ចារ្យតែម្តង។

image

លក្ខណៈសម្បត្តិរបស់ Nokia 6.2

Nokia 6.2 បើមើលទៅលើរូបរាងគឺប្រហាក់ប្រហែលទៅនឹង Nokia 7.2 ដែរ ប៉ុន្តែវាមានចំណុចខុសប្លែកគ្នាមួយចំនួនផងដែរ។ Nokia 6.2 មានអេក្រង់​  6.3” Full HD+ PureDisplay និង Real-Time HDR ដែលផ្តល់នូវពណ៌ច្បាស់មិនធម្មតានោះទេ។ លោកអ្នកនឹងជក់ចិត្តជាមួយនឹងអេក្រង់ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកនេះជាក់ជាមិនខាន!  Nokia 6.2 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie (អាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 10 ឆាប់ៗនេះ)ចុងក្រោយបំផុត បន្ទះឈីប Qualcomm® Snapdragon™ 636 ថ្មកម្លាំង 3500mAh  ដែលបញ្ចូលម្តងប្រើប្រាស់បាន 2 ថ្ងៃ និងបច្ចេកវិទ្យា AI  Adaptive Battery សម្រាប់សន្សំសំចៃទៅលើថាមពលថ្មប្រើប្រាស់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាដោយសំឡេង Google Assistant ថែមទៀត។ Nokia 6.2 ប្រើប្រាស់នូវកញ្ចក់ការពារ 2.5D Corning Gorilla Glass ការពារឆ្កូត និងធ្លាក់ថែមទៀត។ទូរស័ព្ទនេះមានរូបរាងស្រស់ស្អាត និងធន់ទៅនឹងស្នាមឆ្កូតផងដែរ។ វាមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Ceramic Black និង Ice ដ៏ទាក់ទាញ។ ស្មាតហ្វូននេះមានកាមេរ៉ា AI ៣ គ្រាប់ដែលមានទំហំ  MP, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ហើយកាមេរ៉ាខាងមុខគឺមានទំហំ 8MP សម្រាប់ថតរូបភាព Selfies យ៉ាងល្អឥតខ្ចោះថែមទៀត។

កុំភ្លេចណា!  ការជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ដោយសារតែទូរស័ព្ទម៉ាក Nokia នេះធានាសុវត្ថិភាពខ្ពស់ ការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!