ព័ត៌មាន

សហរដ្ឋអាមេរិកនឹងសាងសង់ឧបករណ៍ទូរគមនាគមន៍ 5G ផ្ទាល់ខ្លួន តើវាពិតជាអាចវ៉ាដាច់ក្រុមហ៊ុន Huawei បានទេ?

យោងតាមរបាយការណ៍ពី WSJ អោយដឹងថា គំរោងនេះនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួនដើម្បីព្រមព្រៀងលើស្តង់ដារវិស្វកម្មទូទៅដែលអាចអោយអ្នកអភិវឌ្ឍន៍សូហ្វវែរ 5G ដើម្បីដំណើរការលេខកូដនៅលើម៉ាស៊ីនជាច្រើនដែលបានមកពីក្រុមហ៊ុនផលិត Hardware ស្ទើរតែទាំងអស់។ នេះគឺជាផែនការទូទៅដើម្បីកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុន Huawei ។

 image

លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានបង្ហាញថាក្រុមហ៊ុនជាច្រើនដែលរួមមានក្រុមហ៊ុន Microsft, Dell និងក្រុមហ៊ុន AT&T គឺជាផ្នែកមួយនៃគម្រោងនេះ។ សមាជិកសភាសហរដ្ឋអាមេរិកស្នើសុំថវិកាសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍទៅជាស្តង់ដារសូហ្វវែរ 5 G ប៉ុន្តែរដ្ឋបាលមិនបានសម្រេចចិត្តគាំទ្រថវិកា 5G ថ្មីនេះទេ។

ទោះយ៉ាងណាក៏ដោយនេះ នេះមិនមានន័យថានរណាម្នាក់អាចបង្កើតបច្ចេកវិទ្យាបណ្តាញ 5H កម្រិតខ្ពស់ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Huawei បានទេ ហើយខាងក្រោមនេះជាមូលហេតុដែលវាមិនងាយស្រួល។ ផែនការបង្កើតបច្ចេកវិទ្យា 5G ថ្មីនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងហើយប្រឈមនឹងឧបសគ្គរួមទាំងការសហការគ្នារវាងក្រុមហ៊ុនផ្សេងៗគ្នាដែលមានអាទិភាពផ្សេងៗគ្នា។ បណ្តាញ Cellular Network ប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ថ្មីសម្រាប់អ្នកចូលរួមថែមទៀត។

image

បើនិយាយអំពីក្រុមហ៊ុន Huawei ក្រុមហ៊ុនបច្ចេកវិទ្យានេះចំណាយទឹកប្រាក់យ៉ាងច្រើននៃការវិនិយោគ និងលះបង់ពេលវេលាអស់ជាច្រើនទសវត្សក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងវិស័យទូរគមនាគមន៍ដែលជួយឱ្យក្រុមហ៊ុន Huawei ឈរនៅលើលំដាប់កំពូលក្នុងនាមជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេនោះ៕