ព័ត៌មាន

ប្រទេសស៊ុយអែតនឹងមិនហាមឃាត់ក្រុមហ៊ុន Huawei នោះទេក្នុងការសាងសង់បណ្តាញ 5G

អាជ្ញាធរប្រៃសណីយ៍ និងទូរគមនាគមន៍ស៊ុយអ៊ែតបានសម្រេចចិត្តថាពួកគេនឹងមិនហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញ 5G នៅក្នុងប្រទេសនេះ និងបដិសេធការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកថែមទៀត។ យោងតាមព័ត៌មាននេះ អ្នកលក់ឧបករណ៍បណ្តាញទាំងអស់ដើម្បីចូលរួមក្នុងបណ្តាញ 5G ត្រូវតែបញ្ជូនទៅកាន់អ្នកត្រួតពិនិត្យសន្តិសុខឯករាជ្យដោយកងកំលាំងប្រដាប់អាវុធ និងសេវាកម្មសន្តិសុខរបស់ប្រទេសនេះ។

 image

ស៊ុយអែតគឺជាទឹកដីកំណើតរបស់ក្រុមហ៊ុន Ericsson ដែលជាគូរប្រជែងរបស់ Huawei ។ ក្រុមហ៊ុនទាំងពីរនឹងប្រឈមមុខគ្នានៅក្នុងការកសាងបច្ចេកវិទ្យា 5G នេះ។ រដ្ឋបាលសហរដ្ឋអាមេរិកកំពុងបន្តដាក់សម្ពាធលើបណ្តាប្រទេសអឺរ៉ុបឱ្យហាមឃាត់ក្រុមហ៊ុន Huawei ប៉ុន្តែចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានបដិសេធមិនធ្វើដូច្នោះទេ៕

image