ព័ត៌មាន

realme នឹងចាប់បើកដំណើរការមជ្ឈមណ្ឌលសេវាកម្មអតិថិជនចាប់ពីថ្ងៃទី១៦ខែកុម្ភៈនេះតទៅ

នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ មជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយរបស់ realme ក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមបើកដំណើរការនៅផ្សារទំនើប Aeon​​ 1 ភ្នំពេញ។ realme គឺជាម៉ាកបចេ្ជកវិទ្យាដែលមានអាយុកាលវ័យក្មេង។ ចាប់តាំងពីពេលបង្កើតមកពេលនេះ realme បាននាំនូវភាពភ្ញាក់ផ្អើលជាច្រើនដល់អ្នកទាំងអស់គ្នា ដោយត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ realme ក៏បានជាប់ក្នុងចំណាត់ថ្នាក់លេខ៧ទូទាំងពិភពលោក ។ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងហ្វីលីពីនដោយទទួលបាននូវចំណាត់ថ្នាក់លេខ៣និងលេខ៤នៅក្នុងទីផ្សារ។

image

image

ចំណែកឯមជ្ឈមណ្ឌលសេវាកម្មអតិថិជនដែលចាប់បើកនៅផ្សារទំនើបAeonភ្នំពេញនេះ មិនត្រឹមតែបើកឡើងសម្រាប់អោយសាកល្បងប្រើប្រាស់និងដាក់លក់នោះទេ។ក្នុងនាមជាម៉ាកបចេ្ចកវិទ្យាដែលផ្តោតទៅលើការរស់នៅរបស់យុវវ័យ realme នឹងនាំយកមកនូវផលិតផលloT ផ្សេងៗទៀតដល់អ្នកទាំងអស់គ្នាសាកល្បង រួមមានកាសត្រចៀកTWSដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំផងដែរ។

 image

ក្រុមការងារ realmeបានប្រាប់អោយដឹងថា “ចាប់តាំងពី realme បាន​ចូលមកដល់ប្រទេសកម្ពុជាមក បានមានអតិថិជនជាច្រើននៅក្នុងបណ្តាញសង្គម  បានសួរថាតើនៅទីណាអាចធ្វើការសាកល្បងប្រើប្រាស់និងទិញទូរស័ព្ទrealmeបាន?​ ហើយដើម្បីដោះស្រាយនូវចម្ងល់និងបំពេញតម្រូវការរបស់អតិថិជនទាំងអស់realmeក៏បានខិតខំបង្កើតឡើងនូវមជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយនៅប្រទេសកម្ពុជា ”។

 image

ក្រៅពីនេះទៅទៀត មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ថែមទាំងមានសេវាកម្មក្រោយពេលទិញដែលធ្វើឡើងសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហារបស់អ្នកទាំងអស់គ្នា។  ជាមួយគ្នានេះដែរ ក្រៅពីបទពិសោធន៍នៃផលិតផលមានគុណភាពល្អដែលបានផ្តល់អោយអតិថិជន realme សង្ឃឹមថានឹងអាចនាំមកនូវសេវាកម្មក្រោយពេលទិញដែលអាចដោះស្រាយនូវរាល់បញ្ហាអ្នកទាំងអស់គ្នា។

 image

image

ក្រោយពេលrealme បានចូលមកដល់ប្រទេសកម្ពុជា realmeបានមានសកម្មភាពជាច្រើន  ដោយត្រឹមតែរយៈពេល ៤ខែប៉ុណ្ណោះ មជ្ឈមណ្ឌលសេវាកម្មអតិថិជនrealme ក៏បានដាក់បើកដំណើរការជាផ្លូវការ បើប្រៀបនឹងម៉ាកទូរសព្ទ័ដទៃទៀតដែលមាននៅក្នុងប្រទេសកម្ពជា realmeគឺជាម៉ាកបចេ្ចកវិទ្យាដែលបានដាក់បើកមជ្ឈមណ្ឌលសេវាកម្មអតិថិជនលឿនជាងគេ ។នេះបង្ហាញអោយឃើញថាrealmeបានមានចិត្តមោះមុតក្នុងការរីកចម្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា។សូមទន្ទឹមរង់ចាំទាំងអស់គ្នាថានឹងមានអ្វីកើតឡើងបន្តទៀតជាមូយ realme ។ លឺថានៅថ្ងៃបើកសម្ភោធ realme បានត្រៀមនូវកាដូអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកទាំងអស់គ្នាទៀតផង កុំភ្លេចចូលរូមទាំងអស់គ្នាណា។

ពត៍មានលំអិតនៃការបើកសម្ភោធ៖

ពេលវេលា:ម៉ោង៩ព្រឹក ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០

ទីតាំង:ក្នុងផ្សារទំនើបAeon1(ជាន់ទី1) រាជធានីភ្នំពេញ

ម៉ោងធ្វើការ៖ ម៉ោង០៩ព្រឹកដល់ម៉ោង០៩យប់ ចាប់ដំណើរការផ្លូវការពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០

image

image