ព័ត៌មាន

ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ដែលអតិថិជនរង់ចាំនិងចង់បានបំផុតនោះមានលក់ក្នុងទីផ្សារកម្ពុជាហើយ!!

សាមសុង Wind-FreeTM Premiumម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់ដែលភ្ជាប់មកជាមួយបចេ្ចកវិទ្យាAI ដ៏វៃឆ្លាតបំផុតដែលធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននៅភាពងាយស្រួលប្រកបដោយផាសុកភាព គ្មានខ្យល់រំខាន  ត្រជាក់ដូចធម្មជាតិជាមួយរន្ធបញ្ចាញខ្យល់ដល់ទៅ23000រន្ធ ទំនើប ទាន់សម័យ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែអស្ចារ្យ!

image

 តើម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាត និងទំនើបនេះមានចំណុចពិសេសអស្ចារ្យអ្វីខ្លះចឹងសូមអានចំណុចពិសេសៗទាំងអស់គ្នា!!!

 * AI Comforting Cooling

 image

គឺជាប្រព័ន្ធវិភាគថ្មីដែលផ្តល់ភាពត្រជាក់តាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលធ្លាប់ប្រើ! មានន័យថាបច្ចេកវិទ្យាមួយនេះគឺប្រៀបបាននឹងខួរក្បាលអេឡិចត្រូនិចមួយដែលធ្វើការចំណាំទុកនូវកម្រិតសីតុណ្ហភាពដែលអ្នកតែងតែកំណត់ប្រើរាល់ថ្ងៃ! ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាមានភាពវៃឆ្លាតបំផុតត្រង់ថាបើក្នុងបន្ទប់ ឬក្នុងគេហដ្ឋានរបស់យើងមានបន្ថែមមនុស្សច្រើនជាងមុននោះ AI នឹងធ្វើការវិភាគដោយបត់បែនទៅតាមសម្មកភាព និងសម្របតាមស្ថានភាពនៃបរិយាកាសជាក់ស្តែងដោយផ្តល់ជូនភាពត្រជាក់បានត្រឹមត្រូវ និងមានផាសុកភាពបំផុត! និយាយទៅមុខងារនៃបច្ចេកវិទ្យានេះគឺឆ្លាតលើសអ្វីដែលយើងនឹកស្មានមិនដល់!

 image

* Motion Detector Sensor

បច្ចេកវិទ្យានេះវិញគឺធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រួលខ្លួនកាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោងទៅតាមចលនារបស់អ្នកដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយប្រយោលទៅតាមតម្រូវការនៃការចង់បានរបស់អ្នក! ដូច្នេះលោកអ្នកនឹងទទួលបានការសន្សំសំចៃកាន់តែខ្ពស់បន្ថែមទៀតដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ! បែបនេះមិនបាច់បារម្ភរឿងភ្លេចបិទម៉ាស៊ីនត្រជាក់ទៀតទេ! ឡូយនោះ…ឡូយ!!

 image

* Wind-FreeTM technology

 ជាបច្ចេកវិទ្យាដែលផ្តល់ខ្យល់ត្រជាក់មិនប៉ះផ្ទាល់នឹងរាងកាយ ធ្វើឱ្យុអ្នកស្រួលខ្លួន និងល្អសម្រាប់សុខភាពដោយវាធ្វើការបញ្ចេញខ្យល់ត្រជាក់តាមរន្ធទាំង 23,000 ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI! អ្វីដែលពិសេសដែលអតិថិជនចង់បានបំផុតនោះគឺជួយសន្សំសំចៃបានរហូតដល់ 77 %! អ៊ីចឹងមិនបាច់បារម្ភរឿងវិកយប័ត្រភ្លើងទៀតទេ! ម៉េចដែរប៉ុននឹង? អែមអត់?

សូមបញ្ជាក់ថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺមានលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ! ដូច្នេះអតិថិជនទាំងអស់ដែលកំពុងទន្ទឹងរង់ចាំ និងចង់បានបំផុតនោះគឺអាចរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 !!