ព័ត៌មាន

ការឆបោកលើ Instagram កំណត់គោលដៅលើសហគ្រិនរុស្ស៊ី

 តាមការចុះផ្សាយព័ត៌មានថ្មីបានឱ្យដឹងថា  មានមនុស្សច្រើនជាង ២០០,០០០ នាក់បើកសារក្លែងបន្លំចាប់តាំងពីមានយុទ្ធនាការវាយប្រហារ។ ក្រុមហេគឃ័របង្កើតក្រឹត្យប្រធានាធិបតីក្លែងក្លាយ ដែលសន្យាថានឹងផ្តល់ប្រាក់សំណងសម្រាប់ពលរដ្ឋដែលមានឆន្ទៈក្នុងការបង្កើត អាជីវកម្មថ្មីរបស់ពួកគេ។ អ្នកជំនាញសង្កេតឃើញថា បទឧក្រិដ្ឋលើអ៊ិនធឺរណិតប្រឹងប្រែង ផ្សព្វផ្សាយសេចក្តីប្រកាសរបស់ពួកគេ និងធ្វើឱ្យវាមើលទៅត្រឹមត្រូវ។ ការបោកប្រាស់ជាប្រភេទប្រតិតបត្តិការមួយ ដែលជនរងគ្រោះគោលដៅត្រូវផ្ទេរប្រាក់មួយចំនួនជាការដោះដូរនឹងចំនួនទឹកប្រាក់សន្យាសំណងមកវិញលើសពី ១០០,០០០ រូប្លិ (~ ១, ៦០០ដុល្លារ) ។ លើសពីនេះ ព័ត៌មានកាតទូទាត់ត្រូវបានហេគឃ័រប្រមូលយកផងដែរ។ 

image

អ្នកជំនាញរកឃើញគេហទំព័របោកប្រាស់ចំនួនពីរ។ ដំបូង នៅពេលដែលអ្នកប្រើប្រាស់បើកគេហទំព័រទាំងនោះ ចាំបាច់ត្រូវពិនិត្យមើលអាទិភាព និងសិទ្ធិដើម្បីទទួលបានមូលនិធិ។ ក្រោយមក គោលដៅត្រូវក្រុមហេគឃ័រស្នើសុំឱ្យបង់ថ្លៃសេវាចំនួន ៣០០ រូប្លិ៍ (~៥ដុល្លារ) សម្រាប់កម្មវិធីអេឡិចត្រូនិកដើម្បីអាចបើកប្រាក់មូលនិធិ។ ក្រោយមកមានទំព័រទាមទារ​ឱ្យ មានការបំពេញព័ត៌មានលម្អិតបន្ថែមមានទាំងលេខទូរស័ព្ទ និងព័ត៌មានកាតទូទាត់ (ឈ្មោះលេខកូដ CVV ។ ជាការពិតណាស់ ក្រុមហេគឃ័រទទួលបានទាំងថ្លៃចុះឈ្មោះ និងទិន្នន័យទាំងអស់ដែលអ្នកប្រើប្រាស់បានផ្តល់ឱ្យ។

image

ការស្រាវជ្រាវរកឃើញថា អ្នកក្លែងបន្លំពឹងធ្វើការផ្សាយពាណិជ្ជកម្មដែលបញ្ជូននៅលើ Instagram ដើម្បីផ្សព្វផ្សាយព័ត៌មានបោកប្រាស់។ គេហទំព័រទាំងពីរនេះមានឯកសារឌីជីថលដែលមានសុពលភាព ហើយបញ្ជាក់ថាពួកគេប្រភពផ្លូវការរបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី។ អ្នកបោកប្រាស់សារចម្លងដូចប្រភពដើមពិត ដោយធ្វើការជ្រើសរើសព័ត៌មានយ៉ាងប្រុងប្រយ័ត្នពីការផ្សាយព័ត៌មាន និងកម្មវិធីទូរទស្សន៍ពិត។ សូមបញ្ជាក់ថា មានវីដេអូរបង្ហាញពីលទ្ធផលនៃកម្មវិធីកិច្ចសន្យាសង្គម មានប្រភពមកពីតំបន់ជាច្រើនក្នុងប្រទេសរុស្ស៊ី។