ព័ត៌មាន

ការអាប់ដេតនៅលើស្មាតហ្វូន Samsung Galaxy Note 10 នាំយកនូវទម្រង់នៃការប្រើប្រាស់កាន់តែងាយស្រួលទៅលើ gesture navigation, face unlock

Galaxy Note 10 គឺជាស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលទទួលបាននូវការអាប់ដេត និងការជួសជុល និងការពង្រឹងទៅលើមុខងារជាច្រើនទៀតផងដែរ។ ប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន Galaxy Note 10 នេះ អ្នកនឹងរីករាយជាមួយនឹងការអាប់ដេតថ្មីនេះដែលមានការពង្រឹងទៅលើលក្ខណៈសម្បត្តិជាច្រើនទៀតដូចជា face unlock និង gesture navigation ផងដែរ។

image

ការអាប់ដេតថ្មីនៅលើស្មាតហ្វូន Note 10 និង Note 10+ គឺមានទំហំ  260MB ។ វាមានការពង្រឹងទៅលើបច្ចេកវិទ្យា  facial recognition algorithm និង​gestures navigation ហើយការអាប់ដេតនេះក៏មានការពង្រឹងទៅលើប្រព័ន្ធ System នេះផងដែរ។

image

ទោះជាយ៉ាងណាក៏ដោយនោះ ការអាប់ដេតនេះមិនមានការនាំយកនូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែមីនានោះទេ ប៉ុន្តែវាប្រហែលជាបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺលឿនជានិច្ចក្នុងការបញ្ចេញនូវ Patch សុវត្ថិភាពសម្រាប់ស្មាតហ្វូន Flagship របស់ខ្លួននោះ៕