ព័ត៌មាន

Samsung ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពទៅលើកាមេរ៉ាសម្រាប់ស្មាតហ្វូន Galaxy S20 series

ថ្មីៗនេះ ស្មាតហ្វូន Galaxy S20 បានទទួលនូវការអាប់ដេតទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះតាមរយៈកម្មវិធី software update របស់វា។ ការអាប់ដេតនេះគឺដំនើរការនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវាដំណើរការសម្រាប់ស្មាតហ្វូន Galaxy S20, Galaxy S20+ និង Galaxy S20 Ultra ។

 image

ការអាប់ដេតនៅលើកាមេរ៉ារបស់ស្មាតហ្វូន Galaxy S20​នេះគឺមានការពង្រឹងទៅលើ autofocus និង​ manual focus កាន់តែល្អជាងមុនថែមទៀត។ វានឹងមានការពង្រឹងទៅលើ touch gestures ផងដែរ។ ការអាប់ដេតនេះគឺមានទំហំ 250MB ។ បើអ្នកកំពុងតែប្រើប្រាស់ស្មាតហ្វូន Galaxy S20 Ultra នេះ អ្នកអាចឆែកមើលនៅក្នុង​ Settings បាន៕

image