ព័ត៌មាន

ស្មាតហ្វូន Honor EBG-AN10 ទទួលវិញ្ញាបនបត្រ 3C ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម 40W charging ដែលមានលេខកូដ Cindy

ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែទទួលបាននូវវិញ្ញាបនបត្រពី China Compulsory Certificate (3C) សម្រាប់ម៉ូឌែល EBG-AN10 ហើយស្មាតហ្វូននេះប្រហែលជា Honor 30 series ។ នៅក្នុងបញ្ជីរបស់ 3C នេះ ស្មាតហ្វូន EBG-AN10គឺមានបច្ចេកវិទ្យា 5G connectivity និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 40W fast charging ។ ស្មាតហ្វូន Honor 30 series គឺមានលេខកូដ “Cindy” ហើយលេខម៉ូឌែលនេះគឺផ្អែកនៅលើ “Edinburgh” ។

 image

ស្មាតហ្វូន BMH-AN10កាលពីពេលមុននេះគឺមានវិញ្ញាបនបត្រ​ 3C ជាមួយនឹង 40W charger និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម 5G connectivity ។ បន្ថែមពីនេះទៀតនោះ EBG ក៏ទទួលបាននូវវិញ្ញាបនបត្រ Bluetooth ផងដែរ។ សម្រាប់ម៉ូឌែល BMH នេះគឺមានលេខកូដ “Birmingham” ដែលមានការជម្រុញពី “Birmingham” UK នេះ។ នេះគឺជាស្រដៀងគ្នាទៅនឹងការប្រកាសបង្ហាញនូវស្មាតហ្វូន Honor V30 series ដែលមានលេខកូដ “Oxford” UK ។

image

ថ្មីៗនេះ អគ្គនាយករបស់ក្រុមហ៊ុន Honor ក៏ធ្វើការចែករំលែកនូវឧបករណ៍ active device របស់គាត់នៅលើ Weibo ពីស្មាតហ្វូន Honor V30 Pro ទៅកាន់ Honor Android ហើយនោះត្រូវគេព្យាករណ៍ថាជាស្មាតហ្វូន Honor 30 Pro នេះ៕