ព័ត៌មាន

ស្មាតហ្វូន Honor 30S 5G នឹងមានកាមេរ៉ាខាងក្រោយទំហំ 64MP និង​ 3X telephoto zoom

Honor 30S នឹងក្លាយជាស្មាតហ្វូន  5G ថ្នាក់កណ្តាលដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Honor ហើយវានឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប  Kirin 820 5G chipset ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួនជាស្មាតហ្វូន Honor 30S 5G នៅថ្ងៃទី ៣០ ខែមីនាខាងមុខនេះ។

 image

ស្មាតហ្វូន Honor 30S នេះនឹងមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ ហើយវាក៏មានព័ត៌មានថ្មីមួយទៀតចេញពី DigitalTrends ដែលមានការទម្លាយថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាគោលទំហំ 64MP និងកាមេរ៉ា 3X optical zoom telephoto ថែមទៀត។

image

ថ្មីៗនេះក៏មានការបែកធ្លាយនូវរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មរបស់ស្មាតហ្វូន Honor 30S នេះនៅក្នុងទីផ្សាររបស់ចិនផងដែរ។ របាយការណ៍មុនៗនេះបញ្ជាក់ថា ស្មាតហ្វូន Honor 30S នេះនឹងមានអេក្រង់  hole-punch កាមេរ៉ាខាងក្រោយ ៤ គ្រាប់ បន្ទះឈីប Kirin 820 5G processor, 8GB RAM, 40W superfast charging និង  Magic UI 3.1 (Android 10) ផងដែរ។ ស្មាតហ្វូននេះមាន ៥ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Violet, Blue, White, Mint Green និង Orange៕