ព័ត៌មាន

ស្មាតហ្វូន NOKIA 5.3 ដាក់អោយធ្វើការ Pre-order ហើយតាមរយៈ Amazon នៅក្នុងប្រទេសអាល្លឺម៉ង់

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Nokia 5.3 បង្ហាញខ្លួនហើយនៅលើទំព័ររបស់ Amazon នៅក្នុងប្រទេសអាល្លឺម៉ង់។ Nokia 5.3​គឺជាស្មាតហ្វូនថ្នាក់កណ្តាលម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Nokia Mobile ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 665 កាមេរ៉ាខាងក្រោយ ៤ គ្រាប់ ថាមពលថ្មទំហំ 4000mAh និងប្រព័ន្ធប្រតិបត្តិការ Android 10 ថែមទៀត។

image

ស្មាតហ្វូននេះគឺមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB នឹងអាចប្រើប្រាស់ស៊ីមពីរថែមទៀត។ ស្មាតហ្វូននេះគឺមាន ៣ ពណ៌គឺ Sand, Cyan និង Charcoal ហើយវាមានតម្លៃ​ 209 euros (226 dollars, 17,200 rupees) ។ ស្មាតហ្វូននេះអាចធ្វើការ Pre-order ហើយវានឹងធ្វើការដឹកជញ្ជូននៅថ្ងៃទី ២៤ ខែឧសភាខាងមុខនេះ។ ការរង់ចាំនេះគឺដោយសារតែការរាតត្បាតនៃមេរោគកូរ៉ូណានៅក្នុងអ៊ឺរ៉ុប៕

image