ព័ត៌មាន

ទូរទស្សន៍ 43-INCH របស់ក្រុមហ៊ុន NOKIA បំពាក់នូវប្រព័ន្ធ JBL SOUND SYSTEM បង្ហាញខ្លួនហើយ

ស្ងាត់ៗ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia  បានប្រកាសបង្ហាញនូវទូរទស្សន៍ឆ្លាតវៃរបស់ខ្លួននោះគឺ​ Nokia Smart TV ស៊េរីថ្មី។ នេះគឺជាម៉ូឌែល 43-inch Nokia Smart TV (109 cm) ថ្មីដែលនាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ដូចទៅនឹងម៉ូឌែល 55-inch របស់វាដែរនោះគឺប្រព័ន្ធ JBL sound system ។

 image

សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ទូរទស្សន៍នេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែទូរទស្សន៍នេះគឺដាក់លក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាតាមរយៈ Flipkart  ដែលជាដៃគូទទួលខុសត្រូវក្នុងការនាំយកនូវម៉ាកយីហោ Nokia សម្រាប់ទូរទស្សន៍ឆ្លាតវៃនោះ។

image

នៅក្នុងរូបភាពនេះក៏មានបង្ហាញនៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន Nokia ផងដែរ សម្រាប់ការឌីស្សាញរបស់ទូរទស្សន៍ 43-inchនេះមើលទៅមិនសូវជាប្លែកពីម៉ូឌែល 55-inch  នោះទេ។ ប្រសិនបើអ្នកមិនទាន់បានទិញនូវម៉ូឌែល 55-inch Nokia TV នោះ អ្នកអាចធ្វើការទិញនូវម៉ូឌែល 43-inch version នេះបាននៅលើ Flipkart ៕