ព័ត៌មាន

តើស្មាតហ្វូន Samsung Galaxy A71 5G មានលក្ខណៈសម្បត្តិពិសេសអ្វីខ្លះ?

ស្មាតហ្វូន Samsung Galaxy A71 5G ទទួលបាននូវវិញ្ញាបនបត្រ TENAA កាលពីខែមុននេះដែលមានការទម្លាយអំពីការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។ ពេលនេះ វាមានការបង្ហាញនូវរូបភាពរបស់ស្មាតហ្វូន  A71 5G ដែលមានការចែករំលែកតាមរយៈគណនី  Evan Blass ដែលបញ្ជាក់អំពីពណ៌របស់ស្មាតហ្វូននេះផងដែរ។

image

ស្មាតហ្វូន Galaxy A71 5G មើលទៅមិនខុសប្លែកពីម៉ូឌែល 4G របស់វានោះទេ ។ ស្មាតហ្វូននេះគឺមានកាមេរ៉ា ៤ គ្រាប់ដែលមានរូបរាងជាអក្សរ L ។ ស្មាតហ្វូន  Galaxy A71 5G នឹងដំណើរការនូវបន្ទះឈីប Exynos 980 SoC ។ សម្រាប់កាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែការប្រកាសបង្ហាញនូវស្មាតហ្វូននេះនឹងបង្ហាញខ្លួនឆាប់ៗនេះជាក់ជាមិនខាន៕

image